ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេច​តេ​ជោ​ ​ថ្លែងអំណរគុណ​ដល់​អង្គរ​ដ្ឋ​សភា​ជានិច្ច​ជា​កាល​គាំទ្រ​គ្រប់យ៉ាង​ដល់​រាជរដ្ឋាភិបាល

សម្តេច​តេ​ជោ​ ​ថ្លែងអំណរគុណ​ដល់​អង្គរ​ដ្ឋ​សភា​ជានិច្ច​ជា​កាល​គាំទ្រ​គ្រប់យ៉ាង​ដល់​រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​អង្គ​រដ្ឋសភា ដែល​ជា​និច្ច​ជា​កាល​បាន​គាំទ្រ​គ្រប់យ៉ាង​ចំពោះ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​នានា​ លើគ្រប់​វិស័យ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​។

ថ្លែង​នៅក្នុង​ឱកាស​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ ដើម្បី​ពិភាក្សានិង​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី ​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នោះ សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​លើកឡើងថា ក្នុងនាម​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្នុងនាម​សម្តេច​ផ្ទាល់ ​សម្តេច​សូម​ថ្លែង​កោតសរសើរ​ចំពោះ​អង្គ​រដ្ឋសភា ​ដែលជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ​ហើយ​បាន​គាំទ្រ​រាជរដ្ឋាភិបាល​នាពេល​កន្លងមក ដើម្បី​គុណ ​ប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​។​

សូមបញ្ជាក់ថា ​នៅក្នុង​កិច្ចប្រជុំ​លើ​របៀបវារៈ​ខាងលើនេះ ​សមាជិក​-​សមាជិកា​នៃ​អង្គ​រដ្ឋសភា​ទាំងមូល បាន​សម្រេច​អនុម័ត​ទាំងស្រុង ដោយ​សំឡេង​១១១​លើ​១១១ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី ​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​ជុំវិញ​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់ដឹកនាំ​កំពូល​ជាតិ​ចំនួន​៤​រូប ​ដូចជា ​ប្រធាន​ព្រឹទ្ធសភា​. ប្រធានរដ្ឋសភា​. នាយករដ្ឋមន្ត្រី​. និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជាដើម ក្នុង​គោលបំណង​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។

ក្រៅពី​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ ដើម្បី​ធ្វើ​ពិសោធន៍​កម្ម​ក្នុង​ការកំណត់​សញ្ជាតិ​តែមួយ​សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ​នេះ សមាជិក​-​សមាជិកា​នៃ​អង្គ​រដ្ឋសភា​ក៏បាន​បោះឆ្នោត​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​បំពេញបន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដល់​ឯកឧត្តម ​ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ ​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ដោយ​សំឡេង​គាំទ្រ​១១០​លើ​១១១​សំឡេង​ផងដែរ ​បន្ទាប់ពី​មានការ​ស្នើសុំ របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |