ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

CAMSOC បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដល់​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​

CAMSOC បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ដល់​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​

ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមការងារ​វ៉ាក់សាំងនៃ​ក្រសួងការពារជាតិ បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ AstraZeneca ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​ពាក់ព័ន្ធ​សរុប ១,២២៩​នាក់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

យុទ្ធនាការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែសីហា​ម្សិលមិញ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC តាមរយៈ​ការស្នើសុំ​របស់​លេខាធិការដ្ឋានកាលពី​ថ្មីៗ ដើម្បី​បង្កើន​ភាព​ស៊ាំ​ដល់​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីក្នុង​ការត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុកដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម។​ ​ក្រោយ​ទទួលបាន​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា និង​គ្រូបង្វឹក ពិសេស​កីឡាករ​-​កីឡាការិនីបាន​សម្ដែង​សេចក្ដីត្រេកអរ និង​រីករាយ​ជាខ្លាំង ក្រោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ ពិសេស​រាជរដ្ឋាភិបាលចំពោះ​ការរៀបចំ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ដូ​ស​ទី​២ រហូតដល់​ដូ​ស​ទី​៣ ដើម្បី​បង្កើន​ទំនុកចិត្ត និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កីឡាករ​-​កីឡាការិនីក្នុងការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឲ្យ​បាន​មុត​ស្រួច សម្រាប់​ត្រៀម​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមដែល​ពន្យារពេល​ទៅ​ឆ្នាំ​២០២២ ផង និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

តាម​គោលការណ៍ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​នេះគឺ​បែង​ចែកជា ២​លើក ដោយ​លើក​ទី​១-​ចាក់​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១ នេះ​មាន​ចំនួន​សរុប ១,២២៩​នាក់ និង​លើក​ទី​២ គ្រោង​ចាក់​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដោយ​តាម​ការគ្រោងទុក​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​០៩ ខែកញ្ញា ហើយ​ការ​ចាស់​ដូ​ស​ទី​៣ លើក​ទី​២ នេះ​មាន​ចំនួន​ប្រមាណ​ជាង ៥០០​នាក់។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រី​គណៈកម្មាធិការ​ជាតិ CAMSOC៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |