ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញ​រថយន្ត​ជាច្រើន​​គ្រឿង​​ទៅ​ព្រំដែន​កម្ពុជា-ថៃ​ស្របតាម​បទបញ្ជា​របស់សម្តេចតេជោ

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញ​រថយន្ត​ជាច្រើន​​គ្រឿង​​ទៅ​ព្រំដែន​កម្ពុជា-ថៃ​ស្របតាម​បទបញ្ជា​របស់សម្តេចតេជោ

ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩​ បាន​បញ្ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ដើម្បីឆ្ពោះ​ទៅ​កាន់ព្រំដែន​កម្ពុជា-ថៃ ដើម្បីដឹកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ស្របទៅ​តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ថ្លែង​ប្រាប់ទូរទស្សន៍​BTVថា រថយន្តដែលបាន​បញ្ចេញ​នៅថ្ងៃទី៧ ខែសីហានេះ គឺមានចំនួន១៥គ្រឿង ឆ្ពោះទៅកាន់​ច្រកដូង ខេត្តបាត់ដំបង និងច្រកអូរស្មាច់​ ខេត្តឧត្តរមានជ័យ ដើម្បីទៅទទួលបងប្អូនពលករខ្មែរយើង​មក​ពីប្រទេសថៃវិញ ​ហើយនឹងធ្វើការដឹកពួកគាត់មកតាមបណ្តារាជធានី-ខេត្តដែលជាស្រុកកំណើត​របស់ពួកគាត់នោះ។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងកងពលតូច​ដឹកជញ្ជូន​លេខ៩៩បានបញ្ជេញរថយន្តជិត៨០គ្រឿង​ហើយទៅតាមបណ្តាខេត្តនានា​នៅជាប់ព្រំដែន​ប្រទេសថៃ ដើម្បីត្រៀមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុង​កិច្ចការចាំបាច់​អ្វីមួយនោះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ​បាន​បញ្ជាឲ្យកងទ័ពបញ្ចេញ​រថយន្ត​ចំនួន​២០០គ្រឿង ជាបន្ទាន់ទៅ​ដឹកបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅ​តាមបណ្តាខេត្តជាប់ នឹងព្រំដែនថៃ ​មកបន្តធ្វើចត្តាឡីស័ក​​​​នៅតាមខេត្តខាងក្នុងវិញ ដោយទុកមណ្ឌលធ្វើចត្តាឡីស័ក​នៅខេត្តជាប់នឹងព្រំដែននោះឲ្យបងប្អូនពលករយើងមកជាបន្តបន្ទាប់ទៀតនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |