ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អ៊ីតាលី​ឈ្នះ​ពាន​ជើងឯក​អឺរ៉ុប​លើក​ដំបូង​ក្នុង​រយៈពេល ៥៣​ឆ្នាំក្រោយ​ឈ្នះ​អង់គ្លេស​បាល់ ១១​ម៉ែត្រ​កាត់​សេចក្តី​

អ៊ីតាលី​ឈ្នះ​ពាន​ជើងឯក​អឺរ៉ុប​លើក​ដំបូង​ក្នុង​រយៈពេល ៥៣​ឆ្នាំក្រោយ​ឈ្នះ​អង់គ្លេស​បាល់ ១១​ម៉ែត្រ​កាត់​សេចក្តី​

បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​អ៊ីតាលី​បានក្លាយ​ជា​ជើងឯក​បាល់ទាត់​ទ្វីបអឺរ៉ុប ជា​លើកដំបូង​ក្នុង​រយៈពេល ៥៣ឆ្នាំ ​និងជា​លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ ​ក្រោយ​យកឈ្នះ​អង់គ្លេស​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley​។

ជ័យជំនះ​របស់​អ៊ីតាលី​ក៏បាន​បញ្ចប់​ក្តីសង្ឃឹម ​របស់​អង់គ្លេស​ដែល​ចង់​ឈ្នះ​ពានរង្វាន់​ធំលើកដំបូង​ក្នុង​រយៈពេល ៥៥ឆ្នាំ​ដែល​ពួកគេ​ឈ្នះ​ចុងក្រោយ​បំផុត​នៅ World Cup ១៩៦៦ ក្នុង​ទឹកដី​ខ្លួនឯង​។ ​​ជា​រាត្រី​ដ៏​ឈឺចាប់​មួយ​សំរាប់​អ្នកគាំទ្រ​អង់គ្លេស ជាពិសេស​ស​អ្នកគាំទ្រ​ភាគច្រើន​ដែលមាន​ឱកាស​អង្គុយ​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Wembley ទោះបី​ពួកគេ​ជា​អ្នក​ត្រេកអរ​មុន​នៅពេល​ខ្សែការពារ Manchester United, Luke Shaw ស៊ុត​បើក​ការ​នាំមុខ​តាំងពី​នាទី​ទី២​។ ​​អ៊ីតាលី​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់ ៣៣ប្រកួត​ជាប់​គ្នា​មកហើយ​នោះតាម​ស្មើ​វិញ​បានសំរេច​ដោយ​ខ្សែការពារ Juventus, Leonardo Bonucci នៅ​នាទី​ទី៦៧ បន្ទាប់ពី​អ្នកចាំទី​អង់គ្លេស Jordan Pickford សង្គ្រោះ​បាល់​តែ​តរបស់ Marco Verratti ដែល​បុក​បង្គោល​ទី​។

មិនមាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​បាន​ទៀតឡើយ ទាំង​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​ ខណៈ​អ្នកចាត់ការ​អង់គ្លេស Gareth Southgate ផ្លាស់ប្តូរ​កីឡាករ​ពីរ​នាក់​ចូល​ដើម្បី​ទាត់​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​គឺ Marcus Rashford និង Jadon Sancho​។​ ​​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ទាំងពីរ​នាក់​នេះ​សុទ្ធតែ​ធ្វើ​មិនបាន​សំរេច ​ទោះបី​អ៊ីតាលី Jorginho និង Andrea Belotti ស៊ុត​មិន​ចូល​ដោយ​រារាំង​ពី Jordan Pickford ក្តី​តែ​កីឡាករ​វ័យ ១៩ឆ្នាំ​របស់ Arsenal, Bukayo Saka គឺជា​អ្នក​ស៊ុត​មិន​ចូល​គ្រាប់​បាល់​ចុងក្រោយ​។ ​​មក​មើល​ស្ថិតិ​របស់​ក្រុម​ទាំងពីរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​វិញ​គឺ៖

-​ អ៊ីតាលី​ដែល​ឈ្នះ​ជើងឯក​អឺរ៉ុប​នេះ​ជា​លើក​ទី២ ក្នុង​រយៈពេល ៥៣ឆ្នាំគឺជា​គំលាត​ដ៏​យូរ​បំផុត​នៃ​ការ​ឈ្នះ​ជើង​ឯង បន្ទាប់ពី​អេ​ស្ប៉ា​ញ ៤៤ឆ្នាំ​ចន្លោះ​ឆ្នាំ១៩៦៤ និង​ឆ្នាំ២០០៨​។

-​ ​អង់គ្លេស​នៅតែ​បន្ត​ស្ថិតិ​អាក្រក់​របស់ខ្លួន​ក្នុងការ​ទាត់​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​គឺ​ឈ្នះ​តែ ២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម ៩ប្រកួត​នៅ World Cup រឺ Euro និង​គិត​ជា​ភាគរយ ២២% ប៉ុណ្ណោះ​។

-​​ ​នេះ​ជា​ប្រកួត​ដំបូង​នៅ Euro ២០២០ នេះ​ដែល​អ៊ីតាលី​ត្រូវបាន​គេ​នាំមុខ​មុន​។

-​ ​ស្ថិតិ​គ្រប់គ្រង​បាល់​បាន​ត្រឹម ៣៤.៤% ប៉ុណ្ណោះ​សំរាប់​អង់គ្លេស ដែលជា​ស្ថិតិ​ទាប​បំផុត​នៅ Wembley តាំងពី​ឆ្នាំ២០១៦ នៅពេល​លេង​ជាមួយ​អេ​ស្ប៉ា​ញ​។

-​ ​អ្នកចាត់ការ​អង់គ្លេស Gareth Southgate តែងតែមាន​ការផ្លាស់ប្តូ​រ​ជំរើស ១១នាក់​ដំបូង​យ៉ាង​ហោច​ម្នាក់​ពីរ​មួយ​ប្រកួត​ទៅមួយ​ប្រកួត​សរុប ៣៧ប្រកួត​។

-​ ​Luke Shaw ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី១ និង ៥៧វិនាទីដែលជា​គ្រាប់​ដំបូង​របស់គេ​ឱ្យ​អង់គ្លេស​នោះ​ គឺជា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ទ្វីបអឺរ៉ុប​។​

-​ ​ក្នុង​វ័យ ៣៤ឆ្នាំ ៧១ថ្ងៃ ខ្សែការពារ​អ៊ីតាលី Leonardo Bonucci បាន​ក្លាយជា​កីឡាករ​ចំណាស់​បំផុត​ ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ទ្វីបអឺរ៉ុប និង​ជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​​ទី២ ​បើ​រាប់​ជាមួយ World Cup បន្ទាប់ពី Nils Liedholm ស៊ុត​ឱ្យ​ស៊ុត​អែ​ត​ពេល​ជួប​ប្រេ​ស៊ី​ល​នៅ World Cup ១៩៥៨ ក្នុង​វ័យ ៣៥ឆ្នាំ ២៦៤ថ្ងៃ​។​

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |