ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

វេណេស៊ុយអេឡាប្រកាស បណ្តេញអគ្គរដ្ឋទូតអឺរ៉ុបចេញពីប្រទេសនេះ ដោយទុកពេល ៧២ម៉ោង

វេណេស៊ុយអេឡាប្រកាស បណ្តេញអគ្គរដ្ឋទូតអឺរ៉ុបចេញពីប្រទេសនេះ ដោយទុកពេល ៧២ម៉ោង

(ការ៉ាកាស់)៖ វេណេស៊ុយអេឡានៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានបណ្ដេញអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំទីក្រុងការ៉ាកាស់ចេញពីប្រទេស ដោយទុកពេល ៧២ម៉ោង ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេសវេណស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានប្រកាសពីការបណ្ដេញលោកស្រីអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ៉ីហ្សាប៊ែល ប្រ៊ីលហាន់ ផេដ្រូសា (Isabel Brilhante Pedrosa) ចេញពីប្រទេស តែរយៈពេល ០២ថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីការបរទេសអឺរ៉ុប ឯកភាពគ្នាដាក់ទណ្ឌកម្មមន្ត្រី ១៩រូប នៃរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ សម្រាប់ការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

លោក Arreaza បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នៅថ្ងៃនេះ តាមរយៈការសម្រេចចិត្តរបស់ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ យើងសូមប្រកាសថា លោកស្រី Isabel Brilhante ជាមនុស្សមិនត្រូវបានទទួលការស្វាគមន៍ ដោយលោកស្រីមានពេល ៧២ម៉ោង ដើម្បីចាកចេញពីទឹកដីវេណេស៊ុយអេឡា»។ សហភាពអឺរ៉ុប បានសម្ដែងការសោកស្ដាយ និងបានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងការ៉ាកាស់ លុបចោលការសម្រេចចិត្តនេះវិញ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ លោក ម៉ាឌូរ៉ូ ក៏ធ្លាប់បានបង្គាប់ឱ្យបណ្ដេញលោកស្រី Isabel Brilhante Pedrosa ចេញពីប្រទេសផងដែរ ក្រោយសហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ ប៉ុន្តែនៅពេលនោះលោក ម៉ាឌូរ៉ូ បានលុបចោលការសម្រេចចិត្តនេះវិញ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |