មីយ៉ាន់ម៉ា៖ មនុស្សប្រមាណ ៣.០០០នាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងយ៉ាងហ្គោនកាលពីថ្ងៃអង្គារដើម្បីគាំទ្រយោធាមីយ៉ាន់ម៉ា មួយថ្ងៃបន្ទាប់ពីយោធាបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារមួយ និងបានឃុំខ្លួនអ្នកនយោបាយជាន់ខ្ពស់ជាច្រើននាក់ រួមទាំងមេដឹកនាំរបស់ប្រទេសនេះគឺលោកស្រី Aung San Suu Kyi ផងដែរ។
ពួកគេបានគ្រវីទង់ និងស្រែកហ៊ោកញ្ជ្រៀវ ស្របពេលថ្លែងសុន្ទរកថាដែលបន្លឺឡើងយ៉ាងខ្លាំង សរសើរកងទ័ពនូវពាក្យថា តាតម៉ាដ (Tatmadaw) ជាយោធាដែលត្រូវបានគេស្គាល់ ចំពោះសកម្មភាពរបស់ពួកគេ។ រដ្ឋប្រហារបានកើតឡើង នៅព្រឹកដែលក្រុមតំណាងរាស្ត្របានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីសម្រាប់ការបើកសម័យប្រជុំសភាថ្មី។ រដ្ឋប្រហារនេះបង្ហាញពីវិសាលភាព ដែលឧត្ដមសេនីយ៍បានរក្សាការគ្រប់គ្រងនៅទីបំផុតនៅមីយ៉ាន់ម៉ា ទោះបីជាមានការចរចាអស់រយៈពេលជាង ១ទសវត្សរ៍អំពីកំណែទម្រង់ប្រជាធិបតេយ្យក៏ដោយ។
នៅក្នុងសកម្មភាពផ្សេងទៀត ក្រុមអ្នកគាំទ្រយោធាមីយ៉ាន់ម៉ា និងគណបក្សសាមគ្គីភាព និងការអភិវឌ្ឍដែលគាំទ្រដោយយោធា បានបើករថយន្តជុំវិញទីក្រុងយ៉ាងហ្គោនកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ។ ទីក្រុងយ៉ាងហ្គូនក៏ដូចជាផ្នែកផ្សេងទៀតនៃប្រទេសនេះ នៅតែមានភាពស្ងប់ស្ងាត់ជាមួយនឹងសញ្ញាខាងក្រៅ នៃភាពចលាចលនយោបាយដែលបានឈានដល់ ការក្ដោបក្ដាប់ប្រទេសនេះ។ នៅឆ្នាំ១៩៨៨ និង ២០០៧ ការបះបោរជាសាធារណៈ ប្រឆាំងនឹងយោធាបានបញ្ចប់ដោយការបង្ហូរឈាម៕