ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​បង្ហាញ​ការ​គាំទ្រ​ដល់​យោធា​ចំពោះ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា

មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​បង្ហាញ​ការ​គាំទ្រ​ដល់​យោធា​ចំពោះ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា

មី​យ៉ាន់​ម៉ា៖ មនុស្ស​ប្រមាណ ៣.០០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​គាំទ្រ​យោ​ធា​មី​យ៉ាន់​ម៉ា ​មួយថ្ងៃ​បន្ទាប់ពី​យោធា​បាន​ដណ្តើម​អំណាច​ នៅក្នុង​រដ្ឋប្រហារ​មួយ​ និង​បាន​ឃុំខ្លួន​អ្នកនយោ​បាយ​ជាន់ខ្ពស់​ជាច្រើន​នាក់ រួមទាំង​មេដឹកនាំ​របស់​ប្រទេសនេះគឺ​លោកស្រី Aung San Suu Kyi ​ផងដែរ​។

​ពួកគេ​បាន​គ្រវី​ទង់ ​និង​ស្រែក​ហ៊ោកញ្ជ្រៀវ​ ស្រប​ពេល​ថ្លែង​សុន្ទរកថា​ដែល​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ សរសើរ​កងទ័ព​នូវ​ពាក្យ​ថា តាត​ម៉ា​ដ​ (Tatmadaw) ​ជា​យោធា​ដែល​ត្រូវ​បាន​គេ​ស្គាល់ ​ចំពោះ​សកម្មភាព​របស់​ពួកគេ​។​ រដ្ឋប្រហារ​បាន​កើត​ឡើង​ នៅ​ព្រឹក​ដែល​ក្រុម​តំណាងរាស្ត្រ​បាន​ប្រមូល​ផ្តុំ​គ្នា ​នៅ​ក្នុង​រដ្ឋធានី​សម្រាប់​ការ​បើក​សម័យប្រជុំ​ស​ភា​ថ្មី​។​ រដ្ឋប្រហារ​នេះ​បង្ហាញ​ពី​វិសាលភាព​ ដែល​ឧត្ដមសេនីយ៍​បាន​រក្សា​ការគ្រប់គ្រង​នៅ​ទីបំផុត​នៅ​មី​យ៉ាន់​ម៉ា ​ ទោះបី​ជា​មាន​ការ​ចរចា​អស់​រយៈពេល​ជាង​ ១​ទសវត្សរ៍​អំពី​កំណែទម្រង់​ប្រជាធិបតេយ្យ​ក៏ដោយ​។

​នៅ​ក្នុង​សកម្មភាព​ផ្សេងទៀត ក្រុម​អ្នកគាំទ្រ​យោធា​មី​យ៉ាន់​ម៉ា ​និង​គណបក្ស​សាមគ្គីភាព ​និង​ការ​អភិវឌ្ឍ​ដែល​គាំទ្រ​ដោយ​យោធា​ បាន​បើក​រថយន្ត​ជុំវិញ​ទីក្រុង​យ៉ាង​ហ្គោ​ន​កាលពី​ថ្ងៃ​អង្គារ ​មួយថ្ងៃ​បន្ទាប់ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ។​ ទីក្រុង​យ៉ាង​ហ្គូ​ន​ក៏ដូចជា​​ផ្នែក​ផ្សេង​​ទៀត​នៃ​ប្រទេស​នេះ ​នៅ​តែ​មាន​ភាព​ស្ងប់ស្ងាត់​ជាមួយ​នឹង​សញ្ញា​ខាងក្រៅ ​នៃ​ភាព​ចលាចល​នយោបាយ​ដែល​បាន​ឈាន​ដល់ ការ​ក្ដោប​ក្ដាប់​​ប្រទេស​នេះ​។​ នៅ​ឆ្នាំ​១៩៨៨ និង ២០០៧ ការបះបោរ​ជា​សាធារណៈ ​ប្រឆាំង​នឹង​យោធា​បាន​បញ្ចប់​ដោយ​ការ​បង្ហូរ​ឈាម​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |