ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ពិភពលោក​ថ្កោល​ទោស​រដ្ឋ​ប្រហារ​នៅ​មី​យ៉ាន់​ម៉ា ​ដោយ​និយាយ​ថា​ជា​ការ​វាយ​ប្រហារ​លើ​ប្រជាធិប​តេយ្យ​ដ៏​ធ្ងន់ធ្ងរ​

ពិភពលោក​ថ្កោល​ទោស​រដ្ឋ​ប្រហារ​នៅ​មី​យ៉ាន់​ម៉ា ​ដោយ​និយាយ​ថា​ជា​ការ​វាយ​ប្រហារ​លើ​ប្រជាធិប​តេយ្យ​ដ៏​ធ្ងន់ធ្ងរ​

ពិភព​លោក៖ យោធា​មី​យ៉ាន់​ម៉ា​បាន​ឃុំខ្លួន​មេដឹកនាំ​ តាម​ជាក់ស្ដែង​របស់​ប្រទេស​នេះ​គឺ​លោកស្រី​ Aung San Suu Kyi, លោក​ប្រធានាធិបតី Win Myint និង​ឥស្សរជន​ជាន់ខ្ពស់​ដទៃ​ទៀត​មកពី​គណបក្ស​កាន់​អំណាច ​ដោយ​បាន​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​មួយ ​ដែល​មាន​រយៈពេល​តិច​ជាង ១០​ឆ្នាំ​បន្ទាប់ពី​បាន​ប្រគល់​អំណាច​ទៅ​ឲ្យរដ្ឋាភិបាល​ស៊ីវិល​។​

ប្រទេស​ចិន​បញ្ជាក់​ថា ខ្លួន​សង្ឃឹម​ថា ភាគី​ទាំងអស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា អាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​តាម​រដ្ឋធម្មនុញ្ញ និង​គ្រប​ខណ្ឌ​ស្របច្បាប់ និង​រក្សា​ស្ថិរភាព​។​ ប្រទេស​បង់​ក្លា​ដែ​ស​បាន​អំពាវនាវឲ្យ​មាន​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​ហើយ​បាន​និយាយ​ថា ​ខ្លួន​សង្ឃឹម​ថា នឹង​បន្ត​ដំណើរ​ការ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ស្ម័គ្រចិត្ត ​ជាមួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​។​ អ្នកនាំពាក្យ​ក្រសួងការបរទេ​ស​​អ៊ីរ៉ង់​បាន​និយាយ​ថា ​ខ្លួន​បាន​ទទួល​ព័ត៌មាន​មាន​កំណត់ ​ស្តីពី​ស្ថាន​ភាព​នៅ​មី​យ៉ាន់​ម៉ា​ ព្រោះតែ​ទីក្រុង​តេ​អេ​រ៉ង់ពុំ​មាន​ស្ថានទូត​នៅ​ទីនោះ ​ហើយ​បណ្ដាញ​ទំនាក់ទំនង​មាន​កម្រិត​។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ​លោក Charles Michel ​បាន​ថ្កោលទោស​ចំពោះ​ការ​ដណ្ដើម​អំណាច ​របស់​យោធា​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ និង​បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងអស់​ ដែល​ខ្លួន​បាន​ឃុំខ្លួន​នៅ​ក្នុង​ការ​វាយឆ្មក់​នៅ​ទូទាំង​ប្រទេស​។

រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​ថា ខ្លួន​បាន​តាមដាន​ស្ថានភាព​វិវឌ្ឍន៍​ថ្មីៗ​ នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ារួម​ទាំង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​។ ប្រទេស​ជប៉ុន​លើក​ឡើង​ថា ​ខ្លួន​បាន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពេញទំហឹង នៅ​ក្នុង​ប្រទេស​មី​យ៉ាន​ម៉ា និង​ប្រឆាំង​ចំពោះ​ដំណើរការ​ផ្ទុយ​ពី​ច្បាប់​នេះ​ ដោយ​អំ​ពាវនាវ​ឲ្យ​ដោះលែង​លោកស្រី Aung San Suu Kyi និង​មន្ត្រី​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​។ ​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Rod​rigo Duterte​ បាន​និយាយ​ថា ​ប្រទេស​ហ្វីលីពីន​កំពុង​ផ្តល់​អាទិភាព ​ដល់​សុវត្ថិភាព​របស់​ប្រជាជន​របស់​ខ្លួន​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ ហើយ​មើល​ឃើញ​ថា ​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​នេះ​គឺជា​បញ្ហា​ផ្ទៃក្នុង​មួយ ​ដែល​យើង​នឹង​មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ​។ ​នៅ​មាន​ប្រទេស​ជាច្រើន​ទៀត​ ដែល​បង្ហាញ​ប្រតិកម្ម​មិន​ពេញចិត្ត ​និង​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ ពី​សំណាក់​យោធា​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​នោះ​មាន​ដូច​ជា ប្រទេស​អង់​គ្លេស សហរដ្ឋ​អាមេរិក ​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ  អូស្ត្រាលី អាល្លឺម៉ង់ បារាំង ណូ​វែ​ល​ហ្សេ​ឡង់ អង្គការ​លើកលែងទោស​អន្តរជាតិ អេ​ស្ប៉ា​ញ សាធារណរដ្ឋ​ឆែក  ទួរគី អ៊ីតាលី សិង្ហ​បុរី និង​បណ្ដា​ប្រទេស​ជា​សមាជិកអាស៊ាន​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |