ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ ​COVID-19 នៅ​អាមេរិក​ឈាន​ដល់​កំណត់ត្រា​ថ្មី​ជិត​ ៤,៥០០​នាក់​

ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ ​COVID-19 នៅ​អាមេរិក​ឈាន​ដល់​កំណត់ត្រា​ថ្មី​ជិត​ ៤,៥០០​នាក់​

​អាមេរិក៖ សកល​វិទ្យាល័យ ​Johns Hopkins បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ ​COVID-19 នៅ​សហរដ្ឋ​អាមេរិក បាន​ឈាន​ដល់​កំណត់ត្រា​ខ្ពស់​បំផុត​ប្រចាំថ្ងៃរហូតដល់​ជិត​ ៤,៥០០​នាក់​​។ ខណៈ​វិបត្តិ​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ ​គ្រប់គ្រង​លែង​ជាប់​នៅ​សហរដ្ឋអាមេរិក នេះ​ជា​ចំនួន​មនុស្ស​ស្លាប់​ខ្ពស់​បំផុត​លើ​កដំបូង នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ដោយសារ​ជំងឺ​រាតត្បាត​សកល​រហូតដល់​ជាង ៤,០០០​នាក់​ក្នុង​រយៈ​ពេល ​២៤​ម៉ោង​។​

​យោង​តាម​ការ​កត់​ត្រា​របស់​សាកលវិទ្យាល័យ Johns Hopkins គិត​ត្រឹម​ម៉ោង ៨.៣០​នាទី​យប់​ត្រូវ​នឹង​ម៉ោង ៩.៣០​នាទី​ព្រឹក​ម៉ោង​នៅ​ប្រទេស​សិង្ហ​បុរី សហរដ្ឋអាមេរិក​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី ​នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ២៣៥,០០០​នាក់ និង​ស្លាប់​ចំនួន ៤,៤៧០​នាក់។ ក្រុម​គម្រោង​តាមដាន​ជំងឺ ​COVID-19 និយាយ​ថា ពេលនេះ​អ្នកជំងឺ COVID-19​ ប្រហែល ១៣១​,០០០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំណែក​មន្ត្រី​សុខភាព​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា អ្នក​ដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ចូល​ក្នុង​សហរដ្ឋអាមេរិក នឹង​ចាំបាច់​ត្រូវ​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​ជំងឺ​ COVID-19 ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |