អាមេរិក៖ សកលវិទ្យាល័យ Johns Hopkins បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានឈានដល់កំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃរហូតដល់ជិត ៤,៥០០នាក់។ ខណៈវិបត្តិសុខភាពកាន់តែធ្ងន់ធ្ងរ គ្រប់គ្រងលែងជាប់នៅសហរដ្ឋអាមេរិក នេះជាចំនួនមនុស្សស្លាប់ខ្ពស់បំផុតលើកដំបូង នៅក្នុងប្រទេសដែលត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺរាតត្បាតសកលរហូតដល់ជាង ៤,០០០នាក់ក្នុងរយៈពេល ២៤ម៉ោង។
យោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins គិតត្រឹមម៉ោង ៨.៣០នាទីយប់ត្រូវនឹងម៉ោង ៩.៣០នាទីព្រឹកម៉ោងនៅប្រទេសសិង្ហបុរី សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មី នៃការឆ្លងវីរុសកូរ៉ូណាជាង ២៣៥,០០០នាក់ និងស្លាប់ចំនួន ៤,៤៧០នាក់។ ក្រុមគម្រោងតាមដានជំងឺ COVID-19 និយាយថា ពេលនេះអ្នកជំងឺ COVID-19 ប្រហែល ១៣១,០០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកមន្ត្រីសុខភាពបាននិយាយកាលពីថ្ងៃអង្គារថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូលក្នុងសហរដ្ឋអាមេរិក នឹងចាំបាច់ត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕