ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ព្យុះទីហ្វុង Molave ផ្តាច់ជីវិតជនជាតិវៀតណាមម្នាក់ និងអ្នកនេសាទ ១២នាក់ទៀតបាត់ខ្លួន!

ព្យុះទីហ្វុង Molave ផ្តាច់ជីវិតជនជាតិវៀតណាមម្នាក់ និងអ្នកនេសាទ ១២នាក់ទៀតបាត់ខ្លួន!

(ហាណូយ)៖ ព្យុះទីហ្វុង ម៉ូឡាវ (Molave) ដែលបាននិងកំពុងបោកបក់ភាគកណ្តាលប្រទេសវៀតណាម នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះបានផ្តាច់ជីវិតមនុស្សម្នាក់ ខណៈអ្នកនេសាទ ១២នាក់ទៀតកំពុងបាត់ខ្លួន ខណៈឥទ្ធិពលនៃព្យុះកំណាចនេះត្រូវបានគេគណនាថា ខ្លាំងក្លាបំផុតមិនធ្លាប់មាននោះឡើយនៅវៀតណាម ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ CNA ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA។

អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា មនុស្សម្នាក់ដែលបានបាត់បង់ជីវិតនោះ គឺជាបុរសតែត្រូវបានខ្យល់ព្យុះល្បឿន ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បោកទម្លាក់ពីលើដំបូលផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងខេត្ត ក្វាងង៉ៃ (Quang Ngai)។ ដោយឡែកទូកសង្គ្រោះចំនួនពីរគ្រឿង ត្រូវបានអាជ្ញាធរវៀតណាមបញ្ជាឲ្យចេញទៅរក ក្រុមអ្នកនេសាទសរុប ១២នាក់ ដែលកំពុងបាត់ខ្លួននៅដែនសមុទ្រនៃខេត្ត ប៊ិញឌិញ (Binh Dinh) នៅថ្ងៃពុធនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះមនុស្សសរុបតែ ៤០,០០០នាក់ប៉ុណ្ណោះ ដែលត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព ស្ថិតនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម ខណៈអាជ្ញាធរគ្រោងជម្លៀសមនុស្សរហូតដល់ ១.៣លាននាក់ឯណោះ។ សាលារៀន និងអគាររដ្ឋមួយចំនួន បានក្លាយជាទីជម្រកបណ្តោះអាសន្ន សម្រាប់មនុស្សម្នាស្នាក់នៅ ដើម្បីគេចចេញពីព្យុះកំណាច Molave ខណៈជើងហោះហើរយន្តហោះជាង ២០០ជើងត្រូវបានលុបចោល។

ខេត្តភាគកណ្តាលវៀតណាមត្រូវបានគេមើលឃើញថា មិនទាន់បានរៀបចំសណ្តាប់ធ្នាប់ឡើងវិញរួចរាល់នៅឡើយទេ ក្រោយពីបានរងគ្រោះដោយទឹកជំនន់ កាលពីដើមខែតុលានេះ ដែលបានសម្លាប់មនុស្ស ១៣៦នាក់ និងជាង ២០នាក់ទៀតបាត់ខ្លួន ហើយឥឡូវនេះព្យុះកំណាចក៏បាននិងកំពុងបោកបក់បន្ថែមទៀត ដោយវាត្រូវបានអាជ្ញាធរព្រមានថា នឹងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |