ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ចិនអាចនឹងបញ្ចេញវ៉ាក់សាំងប្រឆាំងកូរ៉ូណា ជាផ្លូវការនៅក្នុងខែវិច្ឆិកាខាងមុខនេះ

ចិនអាចនឹងបញ្ចេញវ៉ាក់សាំងប្រឆាំងកូរ៉ូណា ជាផ្លូវការនៅក្នុងខែវិច្ឆិកាខាងមុខនេះ

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់ប្រទេសចិនបានឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅកំលុងខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រី គួយជិន វូ (Guizhen Wu) ប្រធានក្រុមអ្នកជំនាញសុវត្ថិភាពជីវសាស្ត្រនៃ CDC ធ្វើការអះអាងខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ថា ខ្លួនកំពុងធ្វើការជាមួយចិន លើលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំងចិនជាលក្ខណៈអន្តរជាតិ។ លោកស្រី Wu បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាល់ទី ៣ បានដំណើរការទៅយ៉ាងរលូន ហើយវ៉ាក់សាំងអាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ»

ទោះជាយ៉ាងណា លោកស្រី Guizhen Wu ដែលធ្លាប់បានចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះដែរនោះ មិនបានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនមួយណាឱ្យប្រាកដនោះទេ។ ចិនមានវ៉ាក់សាំង COVID-19 ចំនួន ០៤ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ នៃការធ្វើតេស្ដ ហើយក្នុងចំណោមវ៉ាក់សាំងទាំងនេះទៀតសោតមាន ០៣ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រួចហើយលើបុគ្គលិកចិន ដែលឈរនៅសមរភូមិមុខប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោមកម្មវិធីបន្ទាន់មួយ កាលពីខែកក្កដាកន្លងទៅ។

គួរបញ្ជាក់ថា វ៉ាក់សាំងទាំង ០៤ ខាងលើមាន ០៣ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិនស៊ីយណូផាម (Sinopharm) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) និងមួយទៀត ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ដែលទទួលបានការអនុញ្ញាតពីយោធាចិន កាលពីខែកក្កដា។ ចំណែកឯក្រុមហ៊ុនចិន Sinopharm កាលពីខែកក្កដាបានអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងរួចរាល់ សម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ដដំណាក់កាលទី ៣៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |