ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក គី តិច ជួបគ្នាជជែកពីការងារដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក គី តិច ជួបគ្នាជជែកពីការងារដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ និងលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបគ្នាជជែកលើវឌ្ឍនភាពការងារដោះស្រាយវិវាទ និងបញ្ហារបស់អ្នកសារព័ត៌មាន។

គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មានរួមមាន៖ លោករដ្ឋមន្ត្រី  ជាប្រធាន និងមានអនុប្រធានចំនួន ៤រូប ក្នុងនោះមានអនុប្រធានអចិន្ត្រៃយ៍ ១រូប គឺលោក ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននិតិកម្មក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក៏មាន សមាជិកចំនួន ១៨រូប ក្នុងនោះដែរក៏មានសមាជិកមកពីស្ថាប័ន សារព័ត៌មានចំនួន៤ រួមមាន៖ ក្លឹបអ្នកកាសែតកម្ពុជា, សហភាពសហព័ន្ធអ្នកកាសែតកម្ពុជា, សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព និងសមាគមកម្ពុជាការពារអ្នកកាសែត។

លោក ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននិតិកម្មក្រសួងព័ត៌មាន បានធ្វើរបាយការណ៍ជម្រាបជូនពីលទ្ធផល នៃការទទួលពាក្យបណ្តឹងចាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានបណ្ដឹងជាលាយលក្ខអក្សរឆ្លងតាមក្រសួង-ស្ថាប័នចំនួន ៥ករណី និងបានដោះស្រាយរួចរាល់ចំនួន ៤ករណី។

បណ្ដឹងជាលាយលក្ខណ៍អក្សរ ឆ្លងតាមអង្គភាពចំនួន ៣ករណី បានដោះស្រាយរួចរាល់, បណ្ដឹងដោយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ ចំនួន១ករណី បានដោះស្រាយរួចរាល់, បណ្ដឹងផ្ទាល់មាត់ចំនួន ៦ករណី បានដោះស្រាយរួចរាល់។ ចុងក្រោយនេះ កាលពីថ្ងៃទី០១ ខែកញ្ញា លោក ហ៊ុយ វណ្ណ: ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានដាក់ពាក្យមកក្រសួងព័ត៌មាន ដើម្បីស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យលើរបាយការណ៍ស្តីពីស្ថានភាពអ្នកកាសែតមួយនៅខេត្តកំពង់ឆ្នាំង។ ករណីនេះ នាយកដ្ឋាននីតិកម្មកម្ពុជាពិនិត្យ។

លោក គី តិច បានលើកឡើងថា ចាប់តាំងពីការគណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មានបានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនទាន់ទទួលការការពារចំពោះអ្នកសារព័ត៌មាន ដែលមានកំហុសនៅឡើយទេ។ ប៉ុន្តែគ្រាន់តែមានចំណុចខ្លះ បានផ្លាស់ប្តូរយោបល់គ្នាជាមួយក្រុមការងារក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មាន ដែលមាន បញ្ហា ដោយមិនគោរពតាមក្រមសីលធម៏វិជ្ជាជីវៈត្រឹមត្រូវ។

គណៈកម្មការមានភារកិច្ចសម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន បានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធ ក្នុងពេលបំពេញវិជ្ជាជីវៈ។ ទទួលពាក្យបណ្តឹង របស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ ពិនិត្យ សិក្សាអំពីអង្គហេតុ និងអង្គច្បាប់លើបណ្តឹងនីមួយៗ ជូនថ្នាក់ដឹកនាំសម្រេច។

ជាមួយគ្នានេះគណៈកម្មការ ធ្វើការពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មានទាកទងនឹងបញ្ហារសើប។ សម្របសម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន មានវិជ្ជាជីវ: ទៅក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន។ គណ:កម្មការនេះ ក៏តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗ តាំងពីដើមរហូតបញ្ចប់ និងធ្វើរបាយការណ៍ជាទៀតទាត់ដល់ថ្នាក់ដឹកនាំ។

លោករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងរយះពេល ៦ខែម្តង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួល ដោះស្រាយវិវាទអ្នកសារព័ត៌មាន។ តាមរយៈកិច្ចការងារនេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានទទួលពាក្យបណ្តឹងមួយចំនួន ទាក់ទងនិងអ្នកសារព័ត៌មាន ហើយរាល់ពាក្យបណ្តឹងទាំងអស់នោះ ខាងនាយកដ្ឋាន នីតិកម្ម ក្រសួងព័ត៌មាន បានធ្វើការពិនិត្យជាមុនសិន បើជាកំហុសរបស់កាសែត ដែលរញ៉េរញ៉ៃ គឺមិនដាក់ជូនក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ធ្វើការដោះស្រាយនោះទេ ដោយសារអ្នកកាសែតឥឡូវមាន ច្រើនបែបណាស់ ក្នុងការកំណត់ឱ្យបានច្បាស់លាស់។ ដូច្នេះរាល់សំណើ ដែលក្រសួងពិនិត្យឃើញថា មានភាពសមស្រប ដើម្បីឱ្យមានការជួយពីមេធាវី ទើបក្រសួងបញ្ជូនទៅពិនិត្យ និងជួយដោះស្រាយការពារអ្នកសារព័ត៌មាន ដែលធ្វើកិច្ចការងារប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |