ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ជលផលខេត្តក្រចេះ ព្រមានចាត់វិធានការច្បាប់ ចំពោះអាជីវករទាំងឡាយណានៅតែបន្តទិញ-លក់ប្រភេទត្រីជិតពូជ

ជលផលខេត្តក្រចេះ ព្រមានចាត់វិធានការច្បាប់ ចំពោះអាជីវករទាំងឡាយណានៅតែបន្តទិញ-លក់ប្រភេទត្រីជិតពូជ

(ក្រចេះ)៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ បានព្រមានចាត់វិធានការច្បាប់ទៅលើអាជីវករទាំងឡាយណាដែលមិនព្រមស្ដាប់ការណែនាំ របស់មន្រ្តីជំនាញ ហើយនៅតែបន្តទិញ លក់ប្រភេទត្រីដែលមានដូចមន្ត្រីជំនាញបានអប់រំណែនាំ និងធ្វើកិច្ចសន្យារួចហើយនោះ។

ការព្រមានចាត់វិធានការច្បាប់បែបនេះ របស់លោក ម៉ុក ពន្លក បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសលោកបានសហការជាមួយគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះ ដឹកនាំកម្លាំង ចុះណែនាំ អប់រំផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ត្រី ដោយហាមមិនឱ្យទិញ លក់ និងដឹកជញ្ជូនប្រភេទត្រីដែលកំពុងរងគ្រោះ ជិតផុតពូជ និងនេសាទដោយឧបករណ៍ខុសច្បាប់។

លោក ម៉ុក ពន្លក បានឱ្យដឹងថា ប្រភេទធនធានជលផលដែលកំពុងរងគ្រោះជិតផុតពូជមានចំនួន ២៩ប្រភេទ ដែលមានឈ្មោះដូចនៅលើរូបផ្ទាំងស្ទីកឃ័រ ដែលមន្រ្តីជំនាញបានចែកជូនដល់បងអាជីវករ និងបិទនៅតាមទីផ្សារ។ហើយត្រីដែលមានលក់លើទីផ្សារ ខេត្តក្រចេះប្រចាំថ្ងៃដែលដែលត្រូវហាមឃាត់រួមមាន៖ ត្រីក្របី, ត្រីត្រសក់, ត្រីគល់រាំង, ត្រីរមាស, ត្រីត្រចៀកដំរី, អណ្ដើកទឹក និងកន្ទាយក្បាលកង្កែប ជាដើម។

លោកបានព្រមានយ៉ាងដូច្នេះថា «បងប្អូនអាជីវករទៀតថា បើបងប្អូនដឹងហើយ មិនព្រមស្ដាប់ការណែនាំ របស់មន្រ្តីជំនាញ ហើយនៅតែបន្តទិញ លក់ប្រភេទត្រីដែលមានដូចមន្ត្រីជំនាញបានអប់រំណែនាំ ធ្វើកិច្ចសន្យានោះ លើកក្រោយសមត្ថកិច្ចនឹងធ្វើការចាប់រឹបអូសយក ហើយអ្នកលក់ និងមានទោសថែមទៀត»

លោក ម៉ុក ពន្លក បានគូសបញ្ជាក់ថា នេះជាជំហ៊ានទី១៖ ដែលសមត្ថកិច្ចយើងចុះអប់រំ ផ្សព្វផ្សាយ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ប្រសិនបើនៅតែមិនព្រមគោរពតាមការណែនាំទេ ជំហ៊ានទី២៖ លោកនឹងដឹកនាំមន្រ្តីជំនាញសហការជាមួយអាជ្ញាធរ ចុះត្រួតពិនិត្យចាប់បង្រ្កាប ព្រមទាំងធ្វើការវះកាត់ត្រីពិនិត្យមើលថាបើកមានបាក់ឆ្អឹង ឬជាំឈាម គឺជាប្រភេទត្រីខុសច្បាប់ដោយបានមកពីឧបករណ៍ឆក់ សមត្ថកិច្ចនឹងធ្វើការចាប់រឹកអូសយក ហើយម្ចាស់ក៏ត្រូវមានទោសតាមច្បាប់ស្តីពីជលផល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |