ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងវិធានការការពារសុវត្ថិភាព ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាក៥ថ្ងៃ សងបុណ្យចូលឆ្នាំ

សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងវិធានការការពារសុវត្ថិភាព ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាក៥ថ្ងៃ សងបុណ្យចូលឆ្នាំ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកខាងមុខ។

ខាងក្រោមនេះ ជាវិធានការណ៍ផ្សេងៗ ដែលណែនាំដោយក្រសួងមហាផ្ទៃ៖

* ត្រូវគ្រប់គ្រងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ព្រមទាំងផ្ដល់សេវាចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

* ត្រូវណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រម្មណីយដ្ឋាន អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលភ្ញៀវទេសចរឲ្យបានល្អប្រសើរ ធានាបានទាំងការស្នាក់នៅ ដំណើរកម្សាន្ដ ព្រមទាំងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល

* ទន្ទឹមនេះត្រូវមានរៀបចំទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅច្រកចេញចូល និងត្រូវចាត់បុគ្គលិកដើម្បីធ្វើការវាស់កម្ដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ឬអាហារដ្ឋាន ដោយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសុវត្ថិភាពសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំ

* ចំពោះផ្សារទំនើង ផ្សាររដ្ឋ ឬផ្សារឯកជន ត្រូវណែនាំឲ្យម្ចាស់ និងអ្នកគ្រប់គ្រងរៀបចំទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅច្រកចេញចូល និងចាត់តាំងបុគ្គលិកឲ្យធ្វើការវាស់កម្ដៅប្រជាពលរដ្ឋទាំងអស់ ដែលចូលទៅក្នុងផ្សារ

* បន្ដជំរុញការអប់រំណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ដោយគោរពឲ្យបានជាប់ជាប្រចាំនូវទម្លាប់ក្នុងការរស់នៅបែបថ្មី

* ប្រើប្រាស់យន្ដការដែលមានស្រាប់ ដើម្បីបន្ដការគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ និងតាមដានស្ថានការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងក្នុងប្រទេសដើម្បីអាចម្ចាស់ការបានទាន់ពេលវេលា ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហានានាដែលអាចកើតមានឡើង

* កៀរគរការចូលរួមសហការ និងគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៉ីវិល វិស័យឯកជន និងសប្បុរសជន ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |