ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កម្ពុជាស្នើបារាំងបង្កើនជំនួយហ្វឹកហ្វឺនជំនាញដល់ទ័ពមួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាព

កម្ពុជាស្នើបារាំងបង្កើនជំនួយហ្វឹកហ្វឺនជំនាញដល់ទ័ពមួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅ​កម្ពុជា ​នៅថ្ងៃទី២១ ខែតុលា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ន​បន្ថែមជំនាញ​អាវុធហត្ថកម្ពុជា ត្រៀម​ប្តូរវេន​ទៅកាន់បេសកកម្មនៅស៊ូដង់ខាងត្បូង។

ក្នុងពិធីនេះ​ឯកឧត្តម អ៊ុច បូរិទ្ធ បានស្នើរដ្ឋាភិបាលបារំាងបង្កើនផ្តល់ជំនួយ​ហ្វឹកហ្វឺន​ទ័ពមួកខៀវ​កម្ពុជា​លើជំនាញផ្សេងៗទៀត ដើម្បីត្រៀមចូលរួមប្រតិបត្តិការរក្សាសន្តិភាពUN។

ឯកឧត្តម អ៊ុច បូរិទ្ធ​ ក្នុងនាមរដ្ឋលេខាធិការក្រសួងការបរទេស ​និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ បាន​ថ្លែងថា ក្នុងរយៈជាង៣ឆ្នាំមកហើយ ​ដែលបារាំងបានអាក់ខាន​ផ្តល់​ជំនួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថ ​និងជំនាញនានា​ជូនកងទ័ពមួកខៀវកម្ពុជា​ ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ហើយ​នៅក្នុងឱកាសនៃចាប់ផ្តើមនៃការផ្តល់ជំនួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថឡើងវិញនេះ ​ឯកឧត្តម ក៏បានស្នើឲ្យរដ្ឋាភិបាលបារាំងបង្កើនការផ្តល់​ហ្វឹកហ្វឺន​កងកម្លាំង​រក្សាសន្តិភាពកម្ពុជា និង​ស្នើផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ចដកស្រង់បទពិសោធន៍ការងារថែរក្សាសន្តិភាពរវាងកងទ័ពមួកខៀវបារំាង និង​កងទ័ពមួកខៀវកម្ពុជា។

ឯកឧត្តម ហ្វាប្រីស អេជែន (Fabrice Etienne) លេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ថា បច្ចុប្បន្ន​បារាំងមានមោទនភាពដែលបានឃើញទ័ពមួកខៀវកម្ពុជាច្រើនលើសលប់ បាននិងកំពុង​ឈប់ជើងបំពេញបេសកកម្មរក្សាសន្តិភាពUN ​នៅតាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះសង្គ្រានានា។

ឯកឧត្តម ហ្វាប្រីស អេជែន បន្តថា រដ្ឋាភិបាលបារាំង ​នឹងបន្តផ្តល់ជំនួយមកកម្ពុជា ​ពិសេស​ក្នុងវិស័យ​ប្រតិបត្តិការថែរក្សាសន្តិភាព ​និង​ប្តេជ្ញា​បន្តផ្តល់ជំនួយហិរញ្ញប្បទាន​ សំភារៈ ប្រតិបត្តិការវគ្គ​ហ្វឹកហ្វឺក​ជំនាញ​អាវុធហត្ថ ​និងជំនាញនានាទៀត។

ទន្ទឹមនឹងនេះ ​ឯកឧត្តម ហ្វាប្រីស អេជែន នឹង​ផ្តល់ជំនួយតាមចង់បានរបស់មជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព​កម្ពុជា ដើម្បីឲ្យមជ្ឈមណ្ឌលជាតិឧត្តមភាពក្នុងវិស័យ​ប្រតិបត្តិការរក្សាសន្តិភាពរបស់UN។

សូមបញ្ជាក់ថា​ តាមរយៈការ​បញ្ជូន​គ្រូ​យោធាចារ្យ​មក​ពី​ប្រទេសបារំាង​មកហ្វឹកហ្វឺនជំនាញ​អាវុធហត្ថ​នៅកម្ពុជាពេលនេះ​ គឺជាវគ្គហ្វឹកហ្វឺនទី៨០ ​ដែលមានសិក្ខាកាមសរុបសិក្ខាកាម ​១៧៩៨នាក់ លើ​ជំនាញបោសសំអាតមីន ​កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​(EOD) ​ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ ​(IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា​ វគ្គសង្គ្រោះបឋម អាវុធហត្ថ​ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារំាងជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |