ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម២០២៣

​​ទូក​កា​នូ៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបានទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ីក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ជំនាញនៃសហព័ន្ធ​អាស៊ីបានធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា និង​ចុះ​ពិនិត្យ​ផ្ទាល់នៅ​ទីលាន​ប្រកួត​ស្ថិតនៅ​ដង​ព្រែ​កំពត ខេត្តកំពត កាលពីដើម​សប្ដាហ៍​កន្លងទៅ។​

ជាក់ស្ដែង​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ម្សិលមិញ មន្ដ្រីជាន់ខ្ពស់នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ីបាន​បន្ដ​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ហើយ​នៅ​រសៀល​ដដែលក៏មាន​ការអនុញ្ញាត​ឲ្យ​ចូលជួប​ពិភាក្សា​ការងារ​បន្ថែមពី​សំណាក់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​ដែល​សម្រេចបាន​ផ្លែផ្កា​ជា​វិជ្ជមាន​ទៀតផង។​ ​លោក ស្រ៊ុន លាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបាន​ឲ្យ​ដឹងថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច និង​ជំនួប​ពិភាក្សា​នេះ សហព័ន្ធ​បានទទួល​ការជំរុញលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រពី​សហព័ន្ធ​អាស៊ីទាំង​សម្ភារៈ និង​ការរៀបចំ​ទីលាន​ប្រកួត​ជាដើម។ មិនតែប៉ុណ្ណោះ ប្រធាន​សហព័ន្ធ​អាស៊ី និង​មន្ដ្រី​ជំនាញ និង​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ានក៏បាន​បើកភ្លើង​ខៀវ​សម្រាប់​កម្ពុជា ក្នុងការ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​ទៀតផង។​​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម វ៉ា​ត់ ចំរើន បានធ្វើការ​កោតសរសើ​រ និង​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបន្ដធ្វើ​ការងារ​នេះ​ជាមួយ​សហព័ន្ធ ក៏ដូចជា​មន្ដ្រី​ជំនាញនៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​អាស៊ី​បន្ដទៀតដើម្បី​ស្វែងរក​នូវ​ជំនួយ​បច្ចេកទេស​ផ្សេងៗ ពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ ដែល​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​នេះត្រូវបាន​កំណត់​រៀបចំ​ការប្រកួត​នៅ​ដង​ព្រែ​កំពត នា​ខេត្តកំពត​ផ្ទាល់​តែម្ដង៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |