ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ប្រជាពលរដ្ឋមានដីត្រូវឆ្វៀលចេញពីតំបន់៣ នឹងទទួលបានប័ណ្ណប្រើប្រាស់ និងអាស្រ័យផល

ប្រជាពលរដ្ឋមានដីត្រូវឆ្វៀលចេញពីតំបន់៣ នឹងទទួលបានប័ណ្ណប្រើប្រាស់ និងអាស្រ័យផល

ពោធិ៍សាត់៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំចេញប័ណ្ណប្រើប្រាស់ និងអាស្រ័យផល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មុនគេ ដែលមានដីត្រូវកាត់ឆ្វៀលចេញពីតំបន់៣ ដាក់ចូលតំបន់២ ដែលជាប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ អាស្រ័យផលរាប់សិបឆ្នាំមកហើយ តាំងពីមុនឆ្នាំ២០១២ ។

នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការងារកាត់ឆ្វៀលដីតំបន២ និងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ ។

ក្នុងនោះដែរ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា ប័ណ្ណប្រើប្រាស់ និងអាស្រ័យផល ដែលគ្រោងនឹង​ចេញ​ជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗ​ខាងមុខនេះ ​កន្លងមកពុំដែលមាប័ណ្ណប្រភេទនេះ​ឡើយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម នឹងរៀបចំរចនា អោយ​ដូចគ្នា​បេះបិត​ទៅ​និង​វិញ្ញាបនបត្រ​សំគាល់ម្ចាស់​អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធ ទាំងទំហំ , ពណ៌ និងមានQR Code ដូចគ្នា ខុស​តែ​ការ​សរសេរ​អក្សរប័ណ្ណប្រើប្រាស់ និងអាស្រ័យផល និង​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់អចលនវត្ថុ ការរៀបចំទំរងប័ណ្ណនេះ គឺស្របតាមសេចក្តីសម្រេច ឬអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល ដោយផ្អែក​ទៅលើ ឧបសម្ព័ន្ធ​ដែលមានភាពសុក្រឹតត្រឹមត្រូវ ។

សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ , ក្រុមការងារថ្នាក់ក្រសួង រួមនិងក្រុមការងារថ្នាក់ខេត្ត ​បានខិតខំធ្វើការងារវាស់វែង កំណត់ប្រវត្តនិងកំណត់ក្បាលដី នៅតំបន់២ និងតំបន់៣ បង្កើតជាទិន្នន័យផ្លូវការយ៉ាងជាក់លាក់​ ត្រឹមត្រូវ ជាពិសេសដោយ​មាន​ការ​យកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ​ដែលសម្តេច តេជោ ហ៊ុន សែន តែងតែ​គិតគូជាចំបង ទើបរាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យ ​ស្តីពីការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា និង ៧៧អា ចេញពីតំបន់៣​ដាក់ចូលមកតំបន់ពីនៃបឹង​ទន្លេសាបស្ថិត​ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៦៥៨គ្រួសារ ​ប្រើប្រាស់​ និងអាស្រ័យផល ដោយគ្រប់ដណ្តប់ក្នុងស្រុកចំនួន៣ គឺ៖

– ស្រុកក្រគរ មាន៤ឃុំ ផ្ទៃដីទំហំ ១១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋ៧០៦គ្រួសារ

– ស្រុកកណ្តៀង មាន៤ឃុំ ផ្ទៃដីទំហំ ១១៦៩ហិកតា ៧២អា ជូនប្រជាពលរដ្ឋ៥៨៥គ្រួសារ

– ស្រុកបាកាន មាន៣ឃុំ ផ្ទៃដីទំហំ១១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋ ៣៦៧គ្រួសារ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |