ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក​ Zelenskyy ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការ​បាញ់​ផ្លោង​បន្ទាប់ពី​ការចរចា​

លោក​ Zelenskyy ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការ​បាញ់​ផ្លោង​បន្ទាប់ពី​ការចរចា​

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​ពី​ការ​បន្ត​យុទ្ធនា​ការ​បាញ់​ផ្លោង​របស់​ខ្លួន ​ក្នុង​ពេល​មានការ​ចរចា​ក្នុង​គោលបំណង​បញ្ចប់​សង្គ្រាមដែល​កំពុង​បន្ត​។ ក្នុង​សុន្ទរកថា​តាម​វីដេអូ​លោក Zelenskyy បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ទឹកដី​អ៊ុយ​ក្រែ​ន ខណៈ​គណៈប្រតិភូ​ប្រទេស​ទាំងពីរ​បាន​បញ្ចប់​កិច្ចពិភាក្សា​ក្នុង​ប្រទេស​បេឡា​រុស​។

លោក​និយាយ​ថា ការចរចា​ដោយ​ស្មើ​ភាព​អាច​កើតឡើង នៅ​ពេល​ដែល​ភាគី​ម្ខាង​មិន​វាយប្រហារភាគី​ម្ខាង​ទៀត​ដោយ​​មី​ស៊ី​ល រ៉ុក្កែត ក្នុងអំឡុងពេល​ចរចា​។​ លោក Zelenskyy និយាយ​ថា ការ​ធ្វើ​សកម្មភាព​នៃ​ការ​បាញ់​កាំភ្លើង​ធំ​ជាមួយ​នឹង​ការចរចា ​គឺជា​ការប៉ុនប៉ង​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​គី​វ។ ជុំ​ទី​មួយ​នៃ​កិច្ច​ចរចា​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​ក្នុង​គោលបំណង​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រវាង​ទីក្រុង​មូ​ស្គូ និង​ប្រទេសជិតខាង​តូច​របស់​ខ្លួន​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ភ្លាមៗ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |