អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីការបន្តយុទ្ធនាការបាញ់ផ្លោងរបស់ខ្លួន ក្នុងពេលមានការចរចាក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលកំពុងបន្ត។ ក្នុងសុន្ទរកថាតាមវីដេអូលោក Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់ផ្លោងមកលើទឹកដីអ៊ុយក្រែន ខណៈគណៈប្រតិភូប្រទេសទាំងពីរបានបញ្ចប់កិច្ចពិភាក្សាក្នុងប្រទេសបេឡារុស។
លោកនិយាយថា ការចរចាដោយស្មើភាពអាចកើតឡើង នៅពេលដែលភាគីម្ខាងមិនវាយប្រហារភាគីម្ខាងទៀតដោយមីស៊ីល រ៉ុក្កែត ក្នុងអំឡុងពេលចរចា។ លោក Zelenskyy និយាយថា ការធ្វើសកម្មភាពនៃការបាញ់កាំភ្លើងធំជាមួយនឹងការចរចា គឺជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំងដើម្បីដាក់សម្ពាធលើទីក្រុងគីវ។ ជុំទីមួយនៃកិច្ចចរចាអ៊ុយក្រែន-រុស្ស៊ីក្នុងគោលបំណងបញ្ចប់ការប្រយុទ្ធគ្នារវាងទីក្រុងមូស្គូ និងប្រទេសជិតខាងតូចរបស់ខ្លួនបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងភ្លាមៗ៕