ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អ្នក​ស្លាប់​ដោយ​ការ​បាក់​ដី និង​ទឹកជំនន់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ​២៤​នាក់

អ្នក​ស្លាប់​ដោយ​ការ​បាក់​ដី និង​ទឹកជំនន់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ​២៤​នាក់

​ប្រេស៊ីល៖ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​សង្គ្រោះបាន​ជីក​រក​ក្នុង​ដីល្បាប់ និង​គំនរ​កម្ទេចកំទី​បាក់បែកក្នុង​ទីក្រុង Franco da Rocha បន្ទាប់ពី​ការបាក់​ដី និង​ទឹកជំនន់បង្ក​មកពី​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឲ្យមនុស្ស​ជា​ច្រើ​ននាក់​ស្លាប់ និង​បាន​បង្ខំ​ឲ្យ​គ្រួសារ​ជាច្រើន​ភៀសខ្លួនចេញពី​លំនៅឋាន​របស់​ពួកគេ​។

​អ្នកសម្របសម្រួល​ប្រតិបត្តិការ​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យនិយាយថា ​អ្នកស្លាប់​ ៦​នាក់​បន្ថែមទៀតត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង Franco da Rocha ហើយ​មនុស្ស ​៣​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។ ​រហូតមកដល់​ពេលនេះយ៉ាងហោចណាស់​មនុស្ស ​២៤​នាក់បាន​ស្លាប់ដោយសារតែ​គ្រោះមហន្តរាយបាក់​ដី និង​ទឹកជំនន់​។ យោងតាម​អង្គភាព​ការពារ​ជន​ស៊ីវិល​បាន​ឲ្យ​ដឹងថា ​ប្រជាជន​ ៦០០​គ្រួសារមកពី​ក្រុង​ចំនួន ​១១ ត្រូវបាន​ផ្លាស់​ទីលំនៅ​ទៅកាន់​កន្លែងមាន​សុវត្ថិភាព៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |