ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ៖ សន្តិភាពបានធ្វើឲ្យរាជធានីភ្នំពេញផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក

សម្តេចតេជោ៖ សន្តិភាពបានធ្វើឲ្យរាជធានីភ្នំពេញផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា សន្តិភាព​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន ដែល​ជា​កត្តា​ជំរុញ​ឱ្យ​រាជ​ធានី​ភ្នំពេញ ផ្លាស់​ប្ដូរ​មុខ​មាត់​យ៉ាង​លឿន​ជាមួយ​នឹង​កំណើន​នៃ​អគារ​ខ្ពស់ៗ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង។

សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​បែប​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ថ្ងៃទី​២៧ ខែ​មករា​នេះ ជាមួយ​នឹង​ការ​បង្ហោះ​រូបថត​​បង្ហាញ​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​សំណង់​អគារ​ខ្ពស់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង​នៅ​រាជ​ធានី​ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា៖ «តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឱ្យ​ឃើញថា ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ទីក្រុងភ្នំពេញបាន ​និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់​ កាន់តែច្រើននៅក្នុងទីក្រុង​នៃប្រទេស​កំពុងមានការអភិវឌ្ឍមួយនេះ»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រៀបរាប់​បន្ត​ថា​៖ «ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើង​ជាបន្តបន្ទាប់​កាន់តែច្រើនទាំងអស់នេះ គឺបាន​ឆ្លុះបញ្ចាំង​ពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន​ និងមិនធ្លាប់​មានពីមុនមក ក្នុងខណៈពេលដែល​កម្ពុជា​កំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»។

ជាមួយនឹងការបង្ហាញនូវរូបភាព​នៃទិដ្ឋភាពរាជធានីភ្នំពេញចំនួន៧សន្លឹក នៅក្នុងផេកហ្វេស​បុកផ្ទាល់​របស់​សម្តេច នាព្រឹកថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០២២នេះ សម្តេចតេជោ​ ហ៊ុន សែន បានរៀប​រាប់​ថា នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើ​អាកាស​នៅក្នុងខែមករា ឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ ​វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត​ ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។

សម្តេចតេជោ​ បានសង្កត់ធ្ងន់ទៀតថា៖ «ការរីកចម្រើនទាំងអស់នេះ ​មិនអាចកើតឡើងបានឡើយ បើប្រទេស​យើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព​ គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយ​ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បី​ទទួលបានការអភិវឌ្ឍ​ប្រទេសជាតិ​របស់យើងអរគុណសន្តិភាព!»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |