NASA៖ កែវយឹតអវកាសដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោកបានបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ ក្នុងដំណើរស្វែងរកដ៏គួរឲ្យចាប់អារម្មណ៍ដើម្បីមើលពន្លឺចេញពីផ្កាយ និងកញ្ចុំផ្កាយដំបូង និងរុករកចក្រវាឡសម្រាប់តម្រុយនៃជីវិត។ កែវយឹតអវកាស James Webb របស់អង្គការ NASA បានហោះឡើងពីតំបន់ French Guiana លើឆ្នេរសមុទ្រភាគឦសានរបស់អាមេរិកខាងត្បូង ដោយប្រើយានចម្លង Ariane របស់ទ្វីបអឺរ៉ុបទៅលើអាកាសពេលព្រឹកថ្ងៃបុណ្យណូអែល។
យានសង្កេតដែលមានតម្លៃ ១០ពាន់លានដុល្លារអាមេរិក បានសំដៅឆ្ពោះទៅរកគោលដៅរបស់ខ្លួនដែលមានចម្ងាយ ១លានម៉ាយល៍ ឬស្មើ (១.៦លានគីឡូម៉ែត្រ) ឬច្រើនជាងបួនដងលើសពីចម្ងាយទៅកាន់ភពព្រះចន្ទ។ កែវយឹតអវកាសនេះនឹងចំណាយពេលមួយខែដើម្បីទៅដល់ទីនោះ និង ៥ខែទៀតមុនពេលភ្នែកពន្លឺពណ៌ក្រហមរបស់វា ត្រៀមសម្រាប់ចាប់ផ្តើមស្កេនចក្រវាឡ។ ដោយកំណត់គោលដៅជាកែវយឹតបន្តវេនពីកែវយឹតអវកាសចាស់ Hubble, កែវយឹត James Webb ដែលត្រូវពន្យារពេលជាយូរត្រូវបានដាក់ឈ្មោះតាមអ្នករៀបចំកិច្ចការដ្ឋបាលរបស់ NASA ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ អង្គការ NASA បានចាប់ដៃគូជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប និងកាណាដា ដើម្បីបង្កើត និងបាញ់បង្ហោះកែវយឹតថ្មីទម្ងន់ ៧តោនដោយមានមនុស្សរាប់ពាន់នាក់មកពី ២៩ប្រទេសធ្វើការរួមគ្នាលើគម្រោងការងារមួយនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក៕