ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កែវយឹត​អវកាស​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ James Webb ហោះ​ចេញពី​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ

កែវយឹត​អវកាស​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ James Webb ហោះ​ចេញពី​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ

NASA៖ ​កែវយឹត​អវកាស​ដ៏​ធំ និង​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោកបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍ ក្នុង​ដំណើរ​ស្វែងរក​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ដើម្បី​មើល​ពន្លឺ​ចេញពី​ផ្កាយ និង​កញ្ចុំ​ផ្កាយ​ដំបូង និង​រុករក​ចក្រ​វា​ឡ​សម្រាប់​តម្រុយ​នៃ​ជីវិត​។​ ​កែវយឹត​អវកាស James Webb របស់​អង្គការ NASA បាន​ហោះ​ឡើង​ពី​តំបន់ French Guiana លើ​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​របស់​អាមេរិក​ខាងត្បូង ដោយ​ប្រើ​យាន​ចម្លង Ariane របស់​ទ្វីប​អឺរ៉ុប​ទៅលើ​អាកាស​ពេលព្រឹក​ថ្ងៃបុណ្យ​ណូអែល​។​

យាន​សង្កេត​ដែល​មាន​តម្លៃ ១០​ពាន់​លាន​ដុល្លារ​អាមេរិក បាន​សំដៅ​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់ខ្លួន​ដែលមាន​ចម្ងាយ ១​លាន​ម៉ា​យល៍ ឬ​ស្មើ (១.៦​លាន​គីឡូម៉ែត្រ​) ឬ​ច្រើនជាង​បួន​ដង​លើសពី​ចម្ងាយ​ទៅកាន់​ភព​ព្រះ​ចន្ទ​។​ ​កែវយឹត​អវកាស​នេះ​នឹង​ចំណាយពេល​មួយខែ​ដើម្បី​ទៅដល់​ទីនោះ និង ៥​​ខែ​ទៀត​មុនពេល​ភ្នែក​ពន្លឺ​ពណ៌​ក្រហម​របស់​វា ត្រៀម​សម្រាប់​ចាប់ផ្តើម​ស្កេ​ន​ចក្រ​វា​ឡ។ ​ដោយ​កំណត់​គោលដៅ​ជា​កែវយឹត​បន្តវេន​ពី​កែវយឹត​អវកាស​ចាស់ Hubble, កែវយឹត James Webb ដែល​ត្រូវ​ពន្យារពេល​ជា​យូរត្រូវបាន​ដាក់ឈ្មោះ​តាម​អ្នករៀបចំ​កិច្ចកា​រដ្ឋបាល​របស់ NASA ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០។ អង្គការ NASA បាន​ចាប់​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​កាណាដា ដើម្បី​បង្កើត និង​បាញ់​បង្ហោះ​កែវយឹត​ថ្មី​ទម្ងន់ ៧​តោន​ដោយមាន​មនុស្ស​រាប់ពាន់​នាក់​មក​ពី ២៩​ប្រទេស​ធ្វើការ​រួមគ្នា​លើ​គម្រោង​ការងារ​មួយ​នេះ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៩០ មក​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |