ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ផលនេសាទសមុទ្រខេត្តកំពតឆ្នាំ២០២១នេះ ថយចុះជាងពីពាន់តោន

ផលនេសាទសមុទ្រខេត្តកំពតឆ្នាំ២០២១នេះ ថយចុះជាងពីពាន់តោន

កំពត៖ មន្ត្រីជំនាញជលផល មានផែនការជាច្រើនដើម្បីរក្សភិរក្ស និងរក្សាការពារធនធានធម្មជាតិសមុទ្រ នៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទសមុទ្រថយចុះជាលំដាប់។ ជាក់ស្តែងឆ្នាំ២០២១នេះ ផលនេសាទសមុទ្រ បានថយចុះជាងឆ្នាំមុនចំនួនជាងពីរពាន់តោន។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា នៅឆ្នាំ២០២១ ផលនេសាទ សមុទ្រមានចំនួនតែ១៨០០០តោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២០ មាន២០ពាន់៣០០តោន គឺថយចុះ ២៣០០តោន ឬប្រមាណ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។

លោក បានបញ្ជាក់ថា ការថយចុះនៃបរិមាណផលនេសាទនេះបណ្តាលមកពីកត្តាពីរ ទី១. កត្តា ធម្មជាតិ ​មានការបម្រែបម្រួលអាកាសធាតុ មានខ្យល់ ព្យុះភ្លៀងខ្លាំង​ញឹកញាប់​ជាដើម និងទី២ កត្តា មនុស្សការបាត់បង់ទីជម្រកក្នុងដែននេសាទ ​ដោយការអភិវឌ្ឍនៅតំបន់ឆ្នេរ ការលួចប្រើ​ឧបករណ៍ខុសច្បាប់ និងកង្វះការយល់ដឹងទៅលើការការពារបរិស្ថាន ​និងធនធានធម្មជាតិសមុទ្រ។

ដើម្បីថែរក្សានិរន្តរភាពធនធានសមុទ្រឲ្យមាននិរន្តរភាព នាយខណ្ឌរដ្ឋបាលជលផលបានដាក់ ចេញ​នូវផែនការ និងទិសដៅអនុវត្តបន្តសំខាន់ៗជាច្រើន ដូចជា៖ មន្ត្រីជលផល ​នៅតែបន្តកៀរគរអង្គការ ដៃគូ ធ្វើការបោះបង្គោលអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។ បន្តផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជានេសាទឲ្យចូលរួមសហការ ដើម្បីលុបបំបាត់នូវការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។​ផ្សព្វផ្សាយ​ការរៀបចំបច្ចេកទេស​ឲ្យប្រជានេសាទចូលរួមបង្កើន​មុខរបរ​ចិញ្ចឹម​ត្រី​សមុទ្រ​ជាដើម ​ដើម្បីកាត់បន្ថយការនេសាទតាមធម្មជាតិនៅលើផ្ទៃសមុទ្រ។ ​ពង្រឹងសហគមន៍​នេសាទ​ឲ្យយល់​ដឹងអំពីផ្នែកច្បាប់ និងចូលរួមការពារធនធាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្ស។

លោក បានបញ្ជាក់បន្ថែមថា មន្ត្រីជលផលនៅតែបន្តសកម្មភាពល្បាតជាប្រចាំ​ដូចភ្លៀងរលឹម ដើម្បី​ការពារទប់ស្កាត់បទល្មើសនេសាទ។

ជាងនេះទៅទៀតខណ្ឌរដ្ឋបាលជលផល ​នឹងរៀបចំសហគមន៍នេសាទទាំង៩កន្លែងក្នុងខេត្ត ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ​ដើម្បីរកប្រាក់ចំណូលបន្ថែម​ក្នុងការជួយទ្រទ្រង់ជីវភាព ក្រៅ​ពីការចេញទៅនេសាទ។​ ខេត្តកំពត មានទូក ​និងកាណូតនេសាទ ​កំពុងប្រតិបត្តិការ ចំនួន​ជាង១០០០គ្រឿង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |