ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

បារាំងកោតសរសើរនយោបាយវ៉ាក់សាំងរបស់សម្តេចតេជោ ដែលបានទប់ស្កាត់កូវីដ-១៩ នាំទៅដល់ការបើកព្រំដែនឡើងវិញ

បារាំងកោតសរសើរនយោបាយវ៉ាក់សាំងរបស់សម្តេចតេជោ ដែលបានទប់ស្កាត់កូវីដ-១៩ នាំទៅដល់ការបើកព្រំដែនឡើងវិញ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង បានសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកម្ពុជាដែលសម្តេចតេជោ នាយករដ្ឋមន្ដ្រី បានដឹកនាំឈានឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងខ្លាំង និងនយោបាយវ៉ាក់សាំងរបស់សម្តេច ដែលបានទប់ស្កាត់កូវីដ-១៩ ហើយនាំទៅដល់ការបើកប្រទេសឡើងវិញ។

ឯកឧត្តម ហ្សាក ប៉ីយេ(Jaques Pellet) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បាន​ថ្លែងបែបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា​​អនុញ្ញាត​ឱ្យ​ក្នុងចូល​ជួប​សំដែង​ការ​គួរនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤វិច្ឆិកានេះ ។

ឯកឧត្ដម បានបន្ថែមថា៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានក្រុមហ៊ុនបារាំង​ប្រមាណជាង ៤០០ក្រុមហ៊ុន ​ហើយក្រុមហ៊ុនទាំងនោះ ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យ​នៃ​ការ​ចាក់ស្រោចវ៉ាក់សាំង រីករាយ​ចំពោះ​​ការបើកដំណើរការប្រទេស ​ឲ្យមានលំហូរឡើង​វិញរួម​ទាំង​ការហោះហើរ​ដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្ម ។

ឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេច ដែល​បាន​អនុញ្ញាត​ឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមមុន​មួយថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយឯកឧត្តម បានជម្រាបជូនសម្ដេចថា ឯកឧត្ដម ម៉ា ក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំនេះ ​ហើយនៅឆ្នាំក្រោយនេះ​កម្ពុ​ជា​នឹ​ងធ្វើជា​ប្រធាន​អាស៊ាននោះ បារាំងក៏​នឹង​ធ្វើជាប្រធានប្តូរវេនអឺរ៉ុប។

ក្នុងន័យនេះ ឯកឧត្តម ​បានមា​ន​ប្រសាសន៍ថា៖​ ឯកឧត្តម​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរផង ​និង​រវាងអាស៊ាន និងអឺរ៉ុប គឺធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិ​បត្តិ​ការ​រវាង​តំបន់​ទាំង​ពីរ​ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម។​ ផ្ទុយទៅវិញ ​គឺជាកិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​បរិយាប័ន្ន និងស្ថិរភាព។

ជាការឆ្លើយតប សម្ដេច​តេជោ បានសម្ដែងនូវការស្វាគមន៍ និងអបអរ​សាទ​រជូន​ចំពោះឯកឧត្តម​ ហ្សាក ប៉ីយេ​ ដែល​ត្រូវ​បាន​តែងតាំង ​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ ​និងពេញសមត្ថភាព ប្រចាំ​នៅកម្ពុជា។ សម្តេច ក៏បា​ន​ថ្លែង​អំណរគុណ​ចំពោះ​កា​រ​វាយ​តម្លៃនូវ​នយោបាយវ៉ាក់សាំង​រប​ស់​កម្ពុ​ជា​ហើយ​ក៏​បានថ្លែង​អំណរគុណផងដែរ​ ចំពោះ​ការចូល​រួម​របស់​ឯកឧត្ដម ម៉ា ក្រុង ក្នុង​កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែល​កម្ពុជា​ជាប្រធាននៅថ្ងៃស្អែកនេះ ។

សម្ដេចក៏​បាន​យល់​ស្រប​ជាមួយ ឯកឧត្ដម ហ្សាក ប៉ីយេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ពហុភាគី ​ហើយក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​កម្ពុជា​និង​បារាំង គប្បី​ធ្វើ​យ៉ា​ង​ណា ជំរុញ​កិច្ច​សហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ​នៅ​លើគ្រ​ប់វិស័យដែលអាចធ្វើ​ទៅបាន​ រួម​ទាំង​កិច្ច​សហប្រតិបត្តិការនៅ​ក្នុងក្របខ័ណ្ឌក្រោមច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹង​កិច្ច​សហ​ប្រតិបត្តិ​ការរវាង​អាស៊ាន​ និង​អឺរ៉ុប សម្ដេច​តេជោ​ បាន​យល់​ស្រប​ជា​មួយ​ឯ​ក​ឧត្តម​ទូតថ្មី ​ហើយថា ​អាស៊ាន​និងអឺរ៉ុប​ គប្បី​សហ​ការគ្នា​ជំរុញ​កិច្ច​សហការលើវិស័យផ្សេងៗទៀត ឲ្យប្រកប​ដោយបរិយាប័ន្ននិងស្ថិរភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |