ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កែវ សុខផេង ថាក្លិបវិសាខា ត្រូវខំប្រឹងលើស ១០០% ដើម្បីការពារពានសម្ដេចតេជោ ហ៊ុន សែននិងប្រជែងជើងឯកលីគកំពូលកម្ពុជា

កែវ សុខផេង ថាក្លិបវិសាខា ត្រូវខំប្រឹងលើស ១០០% ដើម្បីការពារពានសម្ដេចតេជោ ហ៊ុន សែននិងប្រជែងជើងឯកលីគកំពូលកម្ពុជា

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមវិសាខា កីឡាករ កែវ សុខផេង បានលើកឡើងថា ក្រុមខ្លួនត្រូវខំប្រឹងលើសពី ១០០% ដើម្បីការពារតំណែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៥ ផង និងដើម្បីប្រជែងតំណែងជើងឯកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះផង ។

ការគូសបញ្ជាក់បែបនេះ ស្របពេលវិសាខា ត្រូវបើកទ្វារផ្ទះទទួលខេត្តបន្ទាយមានជ័យ ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ នៅកីឡដ្ឋានព្រីនស៍ នាថ្ងៃទី០៩ ខែវិច្ឆិកាស្អែក គ្រាដែលពួកគេ កំពុងមានពិន្ទុប្រកៀកប្រកិតជាមួយក្រុមកំពូលតារាងភ្នំពេញក្រោន ដោយចាញ់ប្រៀបក្រុមសិង្ហក្រហម ២ពិន្ទុ ខណៈក្រុមទាំងពីរ នៅសល់ ២ប្រកួតក្នុងដៃដូចគ្នា ។

កែវ សុខផេង បាននិយាយថា «ពួកខ្ញុំបានរៀបចំក្រុម និងត្រៀមខ្លួនរួចរាល់ ដើម្បីការពារតំណែងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ពោលគឺពួកយើងមានការខំប្រឹងខ្លាំងជាងមុនទៀត ។ ឆ្នាំមុន ទោះយើងបានពាន តែក៏មានចំណុចខ្វះខាតមួយចំនួនដែរ ។ អ៊ីចឹងឆ្នាំនេះ យើងមានការតាំងចិត្ត និងខំប្រឹងទ្វេដង ទាំងការប្រមូលផ្ដុំហ្វឹកហាត់ និងវិន័យ គឺខ្លាំងជាងមុន ដើម្បីការពារតំណែងជើងឯករបស់យើង»

កីឡាករជម្រើសជាតិរូបនេះ បានសង្កត់ធ្ងន់ថា «ទាំងពានមិត្តហ្វូនខេមបូឌានលីគ ក៏កំពុងប្រកួតប្រជែងខ្លាំង ហើយពានសម្ដេចតេជោ ហ៊ុន សែន ក៏នឹងត្រូវប្រកួតប្រជែងខ្លាំង ហេតុនេះ ទាំងថ្នាក់ដឹកនាំ និងក្រុមការងារគ្រូ ពួកគាត់បានយកចិត្តទុកដាក់ ហើយកីឡាករបានយកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់ ដោយប្ដេជ្ញានឹងខំប្រឹងលើសពី ១០០% ដើម្បីការពារជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ផង និងប្រជែងជើងឯកលីគផង»

គួរដឹងថា ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំនេះ បានផ្លាស់ប្ដូររូបមន្ដថ្មី ដោយវគ្គ ១៦ក្រុម និងវគ្គ ៨ក្រុម ត្រូវប្រកួតចាញ់ធ្លាក់តែ ១ជើងប៉ុណ្ណោះ ។ កាលពីឆ្នាំ២០២០ វិសាខា បានគ្រងជើងឯកពានប្រើប្រាស់ធនធានកីឡាករក្នុងស្រុកនេះ ក្រោយឈ្នះក្រុមណាហ្គាវើលដ៏ ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯលីគឆ្នាំនេះវិញ វិសាខា ត្រូវការឈ្នះ ២ប្រកួតចុងក្រោយដាច់ខាត ដើម្បីប្រជែងពានលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |