ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

កម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៌អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន

កម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៌អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន

ភ្នំពេញ ៖ កម្ពុជាគ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ឈឹម សុធី បានឲ្យដឹងទៀតថា នាយកដ្ឋានសិល្បៈសូនរូប និងនាយកដ្ឋានអភិរក្សវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសិល្បៈសហសម័យ សិក្ខាសាលា បង្រៀនធ្វើខ្លែង និងបង្ហើរខ្លែង សិល្បៈទស្សនីយភាព និងភាពយន្ត មហោស្រពគំនូរបុរាណ ព្រះពុទ្ធប្រក់នាគ និងតម្បាញសូត្រ ពិព័រណ៍ម្ហូបអាហារ ព្រមទាំងប្រកាសជ័យលាភី មហោស្រពម្ហូបអាហារ និងមហោស្រពគំនូរបុរាណ។

លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម បានបន្ថែមទៀតថា ស្របជាមួយ​បរិបទបច្ចុប្បន្ននេះ ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅតាម​បណ្តា​ប្រទេស​នីមួយៗ​ពីមេរោគកូវីដ-១៩ ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ជាពិសេសក្នុងព្រឹតិ្តការណ៍មហោស្រពដែលត្រូវ​ប្រារព្ធ​ឡើងនាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ រៀបចំអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេច​អគ្គ​មហា​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ និងអនុវត្តតាមវិធាន​ការរដ្ឋបាល​របស់​ក្រសួងសុខាភិបាល ដោយកាត់បន្ថយចំនួនមនុស្សចូលទស្សនា និងផ្សព្វផ្សាយតាមប្រព័ន្ធOnline បណ្តាញសង្គម ដើម្បីកាត់ផ្តាច់នៃការចម្លងមេរោគកូវីដ-១៩។

ទន្ទឹមនឹងនោះលោក ក៏សូមអំពាវនាវដល់សិល្បករវ័យក្មេង ក៏ដូចជាយុវជនជំនាន់ក្រោយ និងប្រជា​ពលរដ្ឋ បើមិនបានធ្វើអ្វីនោះទេ សូមចូលរួមថែរក្សា លើកកម្ពស់វិស័យសិល្បៈវប្បធម៌ និង​ចូលរួម​អប់រំទូន្មានជូនដល់បងប្អូនយើង ដែលវត្ថុសិល្បៈទាំងអស់នេះ ជារបស់បុព្វបុរសកេរ្តិ៍ដំណែលដូនតា​មិនអាចកាត់ថ្លៃ។ ដូច្នេះនាំគ្នាថែរក្សាឲ្យបានគង់វង្ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជៀសវាងការផ្សព្វផ្សាយដែលជារឿងឥតប្រយោជន៍ និងប៉ះពាល់ដល់សង្គម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |