ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឃាត់ពលរដ្ឋជាង១០នាក់ បម្រុងលួចឆ្លងដែនទៅថៃ ក្នុងនោះមានជនជាតិចិន៤នាក់

ឃាត់ពលរដ្ឋជាង១០នាក់ បម្រុងលួចឆ្លងដែនទៅថៃ ក្នុងនោះមានជនជាតិចិន៤នាក់

ភ្នំពេញ ៖ កម្លាំងការពារព្រំដែន នៃខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់ប្រជាពលរដ្ឋជាង ១០នាក់ ក្នុង២ករណីផ្សេងគ្នា ខណៈពួកគេបម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ក្នុងនោះក៏មានជនជាតិចិនចំនួន ៤នាក់ផងដែរ ។

បើតាមកម្លាំងការពារព្រំដែន បានឲ្យដឹងថា ករណីទី១. គឺនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា មានជនជាតិចិនចំនួន ៤នាក់ រួមនិងអ្នកនាំផ្លូវម្នាក់ បានបម្រុងឆ្លងដែនទៅធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់នៅចំណុចត្រង់ភូមិសាស្ត្រ​អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

ប្រភពបានបន្តថា ជនជាតិចិនទាំង ៤នាក់ និងអ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់​ឲ្យស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត ។

សមត្ថកិច្ចបន្តថា ចំណែកករណីទី២. គឺកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការ​ជាមួយ​កម្លាំងនគរបាល៨១៥ ក្នុងពេលចុះល្បាតក៏បានឃាត់ខ្លួនពលករខ្មែរបានចំនួន ៨នាក់ ស្រី៣នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បម្រុងលួចឆ្លងអូរចូលទៅប្រទេសថៃ ដោយបន្ទាប់ពីសួរនាំរួច បានប្រគល់ជូននគរបាលព្រំដែន៨១៥ ដើម្បីអនុវត្តទៅតាមច្បាប់ ។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺ​កូវិត១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ មាន លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ជាមេបញ្ជាការ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជា សហការជាមួយកម្លាំងនៅតាមមូលដ្ឋាន​ចេញ​ល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |