(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជសារ ដល់លោក János Áder ប្រធានាធិបតីនៃប្រទេសហុងគ្រី ដើម្បីអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី។
នេះបើយោងតាមព្រះរាជសារ ផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ដែលទទួលបាន៕
ខាងក្រោមនេះ ជាព្រះរាជសាររបស់ព្រះមហាក្សត្រ៖