ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

នាយឧត្តមសេនីយ៍ វង្ស ពិសេនណែនាំឱ្យកងទ័ពអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេនណែនាំឱ្យកងទ័ពអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយឱ្យកងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ

សេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែល ទទួលបាន បញ្ជាក់ឱ្យដឹងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយចំណូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ និងដើម្បីបង្ហាញពីភក្តីភាពឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជា ការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋាន ទាំងអស់ដូចខាងក្រោម៖

១៖ គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវសារាចរណែនាំលេខ០២ ស.រ.ណ.ន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា លិខិតជូនដំណឹងលេខ៤៨២ ស.ជ.ណ.ហ.ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹងលេខ១៩៨៣/២១ អគរ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសេចក្តីសម្រេចនានាផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ស្តីអំពីការបង់ពន្ធយានយន្តឯកជនដែលជ្រក ក្រោមផ្លាកលេខខេមរភូមិន្ទ។

២៖ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយុទ្ធពលខេមរភូមិន្ទនិងអនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយុទ្ធពលខេមរភូមិន្ទ ជាពិសេសការគោរពនូវឋានានុក្រមកងទ័ព និងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល និងច្បាប់ជាធរមាន។

៣៖ បញ្ឈប់រាល់ការស្នើបណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្តាំកែទៅជាចង្កូតឆ្វេង រីឯរថយន្ត ចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានយន្តការកំណត់ដូចក្នុងសេចក្តីជូនដំណឹងលេខ១៩៨៣/២១ អ គ រ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។

៤៖ អប់រំជាបន្ទាន់ដល់យោធិនថ្នាក់ក្រោមឱ្យយល់និងចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិ១កូវីដ-១៩ ឱ្យហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងស្មោះត្រង់ដាច់ខាតឥតងាករេ ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៥៖ បញ្ឈប់ជាបន្ទាន់នូវការបន្តប្រើប្រាស់ដោយខុសច្បាប់ ការផ្ទេរដោយការធ្វើអំណោយ ការជួល ឬការលក់រថយន្តផ្លាកលេខខេមរភូមិន្ទទៅឱ្យអ្នកដទៃ។ ប្រសិនបើរកឃើញថាមានហេតុការណ៍ខាងលើនេះ កើតមានឡើង យោធិននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |