ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ស៊ីម៉ាក់បន្តហ្វឹកហ្វឺនសុនខ វាមាន​សមត្ថភាពហិតស្វែងរកកូវីដ១៩​ បានគ្រប់ទីកន្លែង​មិនថា​បណ្តោយខ្យល់ ​និង​បញ្ច្រាស​ខ្យល់

ស៊ីម៉ាក់បន្តហ្វឹកហ្វឺនសុនខ វាមាន​សមត្ថភាពហិតស្វែងរកកូវីដ១៩​ បានគ្រប់ទីកន្លែង​មិនថា​បណ្តោយខ្យល់ ​និង​បញ្ច្រាស​ខ្យល់

ភ្នំពេញ ៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានបន្តធ្វើការហ្វឹកហ្វឺននូវសុនខជាច្រើនក្បាល ដើម្បីស្វែងរកមេរោគកូវីដ១៩ពីចម្ងាយ ក្រោយពីការហ្វឹកហ្វឺនវានឹងធ្វើការហិតស្វែងរកមេរោគនេះ បាននូវគ្រប់ទីកន្លែងទាំងអស់ មិនថាបណ្តោយខ្យល់ ឬបញ្ច្រាសខ្យល់នោះឡើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកCMAC។

តាមរយៈផេកហ្វេសបុកផ្ទាល់ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា បានលើកឡើងថា «សូមកុំយល់ច្រឡុំថា នេះជាការហ្វឹកហ្វឺនសុនខហិតរកគ្រាប់រ៉ុកកែត​ក្នុង​បំពង់ស្អីនោះ នេះជាវិធីបង្ហាត់ហ្វឹកហ្វឺនសុនខឱ្យស្វែងរកអ្នក​ផ្ទុកវីរុសកូវីដ១៩​ក្នុង​​ចំងាយ​សុវត្ថិភាព​ណាមួយ សុនខហិតផ្ទាល់ ហិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហិតនៅទីវាល​ទូទៅ..ហិតនៅខាងលើខ្យល់ ហិតនៅខាងក្រោមខ្យល់បក់…ជាដើម»។ ល។

ឯកឧត្តម ហេង រតនា បានបន្តទៀតថា ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកទេស​ទាមទារ​ភាព​ឆ្លាតវៃ ភាពជាក់ស្តែង និងការកត់ត្រាវាយតំលៃ ដើម្បីចងក្រងជាឯកសារប្រតិបត្តិការនោះ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា តាមរយៈ CMAC បានទទួលការជោគជ័យ លើការបង្វឹកសុនខ​៣ក្បាល​ សម្រាប់ហិតរកកូវីដ-១៩ កាលពីខែសីហា កន្លងទៅនេះ ដោយសុនខទាំងនេះ គឺសម្រាប់​ហិតរក​អ្នកផ្ទុកកូវីដ-១៩នៅកន្លែង ដែលប្រមូលផ្ដុំមនុស្សច្រើន។

ក្រោយពីទទួលបានជោគជ័យជាជំហានដំបូងរបស់ខ្លួននោះ ស៊ីម៉ាក់បានសម្រេចបន្ត​ហ្វឹកហ្វឺន​នូវ​សុនខ​ជិត១៩ក្បាល​ទៀត ដើម្បីស្វែងរកមេរោគនេះ ដោយការបង្ហាត់នេះគឺធ្វើឡើង នៅវិទ្យា​ស្ថានបច្ចេកទេស​សកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។

សុនខដែលកំពុងធ្វើការហ្វឹកហ្វឺននេះ គឺកើតនៅកម្ពុជាតែម្ដង ដោយមិនទិញពីប្រទេសណាឡើយ ហើយ​ការហ្វឹកហ្វឺននូវសត្វសុនខទាំងនេះ ដោយគ្រូជំនាញសុនខនៅកម្ពុជាក្រោមកិច្ច​សហការ​ជា​មួយ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |