ភ្នំពេញ៖ មហាជនកំពុងតែមានការងឿងឆ្ងល់ថាសមត្ថកិច្ចខណ្ឌទួលគោកតែងតែចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចាប់ម៉ូតូដែលមិនពាក់មួកកញ្ចក់នៅក្បែនិងផ្សារដេប៉ូតាមបណ្តោយផ្លូវលេខ១៥៦កែងនិងផ្លូវលេខ២១៩ ហេតុអ្វីបានជាសមត្ថកិច្ចមើលមិនឃើញទីតាំងល្បែងសុីសងខុសច្បាប់នៅក្បែនោះ។
តាមប្រភពបានឲ្យដឹងថាទីតាំងដែលលួចលាក់លេងល្បែងសុីសងខុសច្បាប់នេះស្ថិតនៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីតាំងមួយនេះបើកលេងល្បែងដុះស្លែទៅហើយ សម្បូររទៅដោយយុវវ័យចូលមកលេងហើយទីតាំងនេះបើកទទួលអ្នកញៀនល្បែង២៤/២៤ម៉ោង មិនដែលឃើញអជ្ញាធរចុះមកត្រួតពនិត្យសោះ។
សង្ឃឹមថាលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងមានវិធានការទប់ស្កាត់រាល់ល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានដែលឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ជូនមន្ត្រីទាំង១៤ខណ្ឌធ្វើយ៉ាងណាត្រូវតែលុបបំបាត់ឲ្យអស់រាល់ល្បែងសុីសងខុសច្បាប់។