ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ឆ្លងជំងឺ COVID-19

ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ឆ្លងជំងឺ COVID-19

(ហុងឌូរ៉ាស)៖ ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ( Juan Orlando Hernandez) បានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋដោយផ្ទាល់ នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកកណ្តាល) ថា លោកបានឆ្លងជំងឺ COVID-19 ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយផ្ទាល់ទៅកាន់ប្រជាជាតិ ប្រធានាធិបតីហុងឌូរ៉ាសរូបនេះ ក៏បានបញ្ជាក់អំពីអការៈនៃជំងឺ COVID-19 របស់លោកផងដែរថា លោកមានរោគសញ្ញាស្រាកប៉ុណ្ណោះ និងកំពុងទទួលការព្យាបាលតាមក្បួនខ្នាតវេជ្ជសាស្ត្រ។ ជាធម្មតាអ្នកធ្លាប់ស្និទ្ធស្នាលជាមួយ ប្រធានាធិបតីវ័យ ៥១ឆ្នាំនេះទាំងអស់ ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ នឹងតម្រូវឲ្យទៅធ្វើតេស្តរក COVID-19 រួចស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានអការៈ។

គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាសដែលមានប្រជាជនសរុបជិត ១០លាននាក់ ត្រូវបានចាត់ចូលទៅក្នុងតំបន់អាមេរិកភាគខាងជើង ឬកណ្តាល ។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហុងឌូរ៉ាសមានករណីឆ្លង COVID-19 សរុប ៩,៦៥៦ករណី ក្នុងនោះស្លាប់ ៣៣០នាក់ និងជាសះស្បើយវិញ ១,០៧៥នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |