ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ទាហានអាមេរិកស្លាប់កើនដល់ ១៣នាក់ស្លាប់ និងរបួស១៨នាក់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុងកាប៊ុល

ទាហានអាមេរិកស្លាប់កើនដល់ ១៣នាក់ស្លាប់ និងរបួស១៨នាក់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុងកាប៊ុល

(វ៉ាស៊ីនតោន)៖ ប្រមុខទីបញ្ជាការកណ្តាលនៃកងទ័ពសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ថា កងទ័ពអាមេរិកដែលបានបាត់បង់ជីវិត ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅតំបន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងរហូតដល់ ១៣នាក់់ហើយ ខណៈកងកម្លាំង១៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ CNN នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី Kenneth McKenzie បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើង នៅក្នុងទីក្រុងកាប៊ុលនៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលើកទីមួយកើតឡើងនៅច្រក អាបប៊ី ហ្គេត (Abbey Gate) នៃអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) និងមួយលើកទៀតនៅក្នុងសណ្ឋាគារ បារ៉ុន (Baron Hotel)។

លោក MacKenzie បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ យើងបានដឹងថា ទាហានរបស់យើង ១៣នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ និង ១៨នាក់ទៀតរងរបួស»។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។

បើតាមលោក McKenzie ការវាយប្រហារនៅឯច្រក Abbey Gate ដែលបានបង្កឲ្យទាហានអាមេរិកបាត់បង់ជីវិតនោះ គឺមានការចូលរួមពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ គាំទ្រដោយខ្មាន់កាំភ្លើង ISIS ប៉ុន្មាននាក់ទៀត ដែលបានបើកការបាញ់រះទៅលើជនស៊ីវិល និងកងកម្លាំងទាហានជាបន្តបន្ទាប់។ ដោយឡែកចំពោះការវាយប្រហារនៅសណ្ឋាគារ Baron វិញ លោក McKenzie មិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតឡើយ។

គួរបញ្ជាក់ថា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយទង្វើនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុម ISIS ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា សមាជិករបស់ក្រុមនេះបានរៀបធ្វើដំណើរ ទៅកាន់កន្លែងប្រមូលផ្តុំកកកុញនៃក្រុមអ្នកបកប្រែ និងសម្របសម្រួល នៅក្នុងជំរុំ បារ៉ាន (Baran Camp) នៃកងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់បែក ដែលនៅជាប់ខ្លួនតែម្តង។ ជាលទ្ធផលមនុស្ស ៦០នាក់បានស្លាប់ និង ១៤០នាក់រងរបួស៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |