ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

បរិមាណទឹកភ្លៀងធ្លាក់សរុបនៅក្រុងព្រះសីហនុ រហូតជិត៣០០មីលីម៉ែត្រ លិចតំបន់ទំនាបមួយចំនួន និងស្លាប់បុរសជនជាតិចិនម្នាក់

បរិមាណទឹកភ្លៀងធ្លាក់សរុបនៅក្រុងព្រះសីហនុ រហូតជិត៣០០មីលីម៉ែត្រ លិចតំបន់ទំនាបមួយចំនួន និងស្លាប់បុរសជនជាតិចិនម្នាក់

(ព្រះសីហនុ)៖ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានទទួលរងជំនន់ទឹកភ្លៀងយ៉ាងខ្លាំងបណ្តាលឱ្យជន់លិចតំបន់ទំនាបមួយចំនួន ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំង អស់រយៈពេលជាច្រើនម៉ោង ប៉ុន្តែបរិមាណទឹកភ្លៀងដែលជន់លិចនេះ បានហូរចូលតាមអូរ ប្រឡាយឆ្ពោះទៅសមុទ្រអស់ត្រឹមតែមួយយប់។

យោងតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញថា កម្រិតទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ដែលមានបរិមាណសរុបជិត ៣០០មីលីម៉ែត្រ បណ្តាលឱ្យជនលិចតំបន់ទំនាបមួយចំនួន រហូតដល់វេលាម៉ោង១០យប់ ទើបទឹកភ្លៀងបានស្រកទៅវិញ ក្រោយពីហូរធ្លាក់ចូលអូរ ប្រឡាយសំំខាន់ៗបន្តទៅសមុទ្រ។

របាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្រុងទេសចរណ៍មួយនេះ ក្រៅពីខូចខាតលំនៅឋាន និងកំណាត់ផ្លូវខ្លះ គឺបណ្តាលឱ្យបុរសជនជាតិម្នាក់ស្លាប់ ហើយសពរបស់គាត់ត្រូវបានរកឃើញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានបញ្ជាក់ផងដែរថា ក៏មានពលរដ្ឋម្នាក់បាត់ខ្លួន ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់រកឃើញគាត់នៅឡើយទេ ហើយក៏អំពាវនាវឱ្យសាច់ញាតិ ក្រុមគ្រួសារផ្តល់ដំណឹងប្រសិន បើឃើញរូបគេត្រឡប់ទៅផ្ទះវិញ តែបើមិនទាន់ឃើញទេលោកនឹងប្រើប្រាស់កម្លាំងបន្ថែម ដើម្បីរុករកបុរសម្នាក់នេះ ព្រោះក្រែងថាជនរងគ្រោះអាចតោសស្រវេស្រវ៉ារួចផុតពីទឹកមកវិញ។

ក្រោយពីភ្លៀងធ្លាក់ខ្លាំងជនលិចតំបន់ទំនាបមួយចំនួន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ ជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងយោធានៅមូលដ្ឋាន សមុទ្ររាម ចេញប្រតិបត្តិការជួយអន្តរាគមន៍ភ្លាមៗ ខ្លាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅតាមលំឋាន។

យោងតាមរូបភាព និងវីដេអូជាច្រើន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់ បានបង្ហាថា នៅតាមដងផ្លូវ ជាពិសេសកន្លែងលូ៥ ឃើញទឹកហូរកាត់ផ្លូវយ៉ាងខ្លាំងដែលការធ្វើដំណើររបស់ប្រជាពលរដ្ឋ មានការលំបាកយ៉ាងខ្លាំងហើយក៏មានរូបភាពវីដេអូ បង្ហាញពីបុរសម្នាក់ពេលកំពុងជិះម៉ូតត្រូវទឹកគួចចូលរប្រឡាយ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចជួយទាន់។

សម្រាប់ហេតុការណ៍បុរជនជាតិចិន ត្រូវទឹកគួចហូរយកទៅបាត់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះបានដើរកាត់ផ្លូវទទូលឆ័ត្រ ហើយទឹកហូរគួចចូលប្រឡាយ លុះដល់វេលម៉ោង១០៖០៥នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានក្រុមជួយសង្គ្រោះរកឃើញសាកសព នៅម្តុំភូមិសាស្ត្រស្ពានអាចម៌មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅវេលាថ្ងៃត្រង់ មេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ ប៉ុន្តែលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកកម្លាំងទាំងអស់ ទាំងមធ្យោបាយ និងសម្ភារសរុបត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង នៅពេលមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើង។ ទន្ទឹមគ្នានេះ កម្លាំងនគរបាលក៏បានចុះរឹតបន្តឹង ចុះណែនាំទៅដល់ប្រជាពលរដ្ឋនៅតាមឆ្នេរ តាមផែ និងតាមកោះ ជាពិសេសបងប្អូនប្រជានេសាទ ត្រូបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបញ្ជាក់ថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងតាមតំបន់ និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |