(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះរូបភាពជួបជុំជាមួយកូនចៅ ដើម្បីជាការជូនដំណើរចៅប្រុស១រូបរបស់សម្តេចត្រៀមចូលមហាវិទ្យាល័យ។
ជាមួយនឹងរូបភាពជួបជុំកូនចៅ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរសារបង្ហោះ Facebook ទាំងស្រុងយ៉ាងដូច្នេះថា «កូនជិតពាក់កណ្តាល ចៅជាងពាក់កណ្តាលមកជួបជុំដើម្បីជូនដំណើរចៅប្រុសមួយរូប ចូលមហាវិទ្យាល័យនាពេលដ៍ខ្លីខាងមុខ»។
សូមជម្រាបថា ចៅប្រុសរបស់សម្តេចតេជោ ដែលត្រៀមចូលរៀននៅមហាវិទ្យាល័យនោះ គឺជាកូនប្រុសច្បងរបស់ឯកឧត្តម ហ៊ុន ម៉ានិត៕