ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

វ៉ាក់សាំងAstraZeneca ដឹកតាមឧទ្ធម្ភាគចក្របានដល់ខេត្តទាំង៦ជាប់ព្រំដែនថៃ ដើម្បីចាក់ជូនក្រុម​គ្រូពេទ្យ និងកងកម្លាំងជួរមុខ

វ៉ាក់សាំងAstraZeneca ដឹកតាមឧទ្ធម្ភាគចក្របានដល់ខេត្តទាំង៦ជាប់ព្រំដែនថៃ ដើម្បីចាក់ជូនក្រុម​គ្រូពេទ្យ និងកងកម្លាំងជួរមុខ

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត បានដឹកទៅ​ដល់​បណ្តាខេត្តទាំង៦ ដែលជាប់នឹងព្រំដែនប្រទេសថៃហើយ ដើម្បីចាក់ដូសជំរុញ ឬដូសទី៣ ដល់​កង​កម្លាំងជួរមុខ នៅតាមបណ្តាខេត្តជាប់ព្រំដែននេះ ក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ខណៈខេត្តទាំងនោះ ជាខេត្តដែលមានបងប្អូនពលករខ្មែរសម្រុកចូលមកកម្ពុជា ជាបន្តបន្ទាប់ ហើយកងកម្លាំងមានការប្រឈមខ្ពស់ក្នុងពេលបំពេញការងារ។

វ៉ាក់សាំងប្រភេទAstraZenecaនេះ ត្រូវបានកងកម្លាំងទ័ពអាកាសធ្វើការដឹក​ជញ្ជូន​ចេញ​ពីព្រលាន​យន្តហោះ​​យោធារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ​ដោយប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ថ្មី​ចំនួនពីរគ្រឿង ដោយ១គ្រឿងដឹកទៅកាន់ខេត្តកោះកុង ប៉ៃលិន និងខេត្តបាត់ដំបង ហើយ​ឧទ្ធម្ភាគចក្រ​មួយគ្រឿងទៀត ដឹកទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឃួន ថោងស៊ីន បានបញ្ជាក់បន្ថែមថា ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ បាន​ធ្វើការដឹកនូវវ៉ាក់សាំងចំនួន៥០កេះ ទាំងតូចទាំងធំរួមរួមនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងៗទៀត ។

កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ជាទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស ត្រូវ​ប្រញាប់​បញ្ជូន​វ៉ាក់សាំង​អាស្ត្រាសេនីកា ជាបន្ទាន់ទៅកាន់ខេត្តជាប់នឹងព្រំដែនប្រទេសថៃ ​ដើម្បីចាក់ជូនដល់ក្រុមគ្រូពេទ្យ អាជ្ញាធរដែលកំពុងនៅតាមខេត្តទាំងនោះ ខណៈក្រុមគ្រូពេទ្យទាំងនោះពួកគាត់ប្រឈមខ្លាំង​ជា​មួយបងប្អូនពលករខ្មែរយើងបានវិលមកពីប្រទេសថៃ វិញកាន់តែច្រើនឡើងៗនោះ។

យ៉ាងណាក៏ដោយវ៉ាក់សាំងAstraZeneca ដែលកងកម្លាំងទ័ពអាកាសដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រនេះ នឹងធ្វើប្រតិបត្តិការចាក់ជូនដល់បងប្អូនក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខនៅព្រឹកថ្ងៃទី៨ ស្អែកនេះ​ឲ្យគ្រប់ចំនួន ដើម្បីទប់ស្កាត់ការរីករាលដាននូវមេរោគកូវីដ១៩ ជាពិសេសប្រភេទDeltaនេះតែម្តង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |