(តូក្យូ)៖ ក្រុមកីឡាករ-កីឡាការិនីរបស់ចិន បានបន្តនាំមុខកំពូលតារាងមេដាយនៃព្រឹត្តិការណ៍អូឡាំពិកដាច់គិតត្រឹមម៉ោង ០៧៖០០នាទីព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។
ចិនបានដណ្តើមមេដាយមាសកើនដល់ ៣២គ្រឿង ច្រើនជាងក្រុមលេខ២ អាមេរិក ដែលមានតែ ២៤គ្រឿងប៉ុណ្ណោះ មុនពេលការប្រកួតយុទ្ធនាការ ៤ឆ្នាំម្តងនេះនឹងបញ្ចប់ទៅវិញជាផ្លូវការនៅថ្ងៃអាទិត្យ ទី០៨ ខែសីហាចុងសប្តាហ៍នេះហើយ។
ចិនបានឈ្នះមេដាយសរុបកើនដល់ ៦៩គ្រឿង ដោយមានមេដាយមាស ៣២គ្រឿងច្រើនជាងគេ នៅពេលមេដាយប្រាក់បាន ២១គ្រឿង និងមេដាយសំរិទ្ធមាន ១៦គ្រឿង គ្រាដែលក្រុមលេខ២ អាមេរិកឈ្នះមេដាយសរុបបាន ៧៣គ្រឿង និងម្ចាស់ផ្ទះជប៉ុនឈ្នះមេដាយសរុបបាន ៣៦គ្រឿង ឈរនៅលេខ៣ ជាបណ្តោះអាសន្ន។
គិតត្រឹមបើកការប្រកួត Tokyo Olympic Games 2020 លើកទី៣២ នៅប្រទេសជប៉ុននេះ មានតែអត្តពលិកមកពី ១១ប្រទេសប៉ុណ្ណោះដែលឈ្នះមេដាយ ក្នុងចំណោម ៣៣ប្រភេទកីឡាសរុប ចែកចេញជា ៣៣៩វិញ្ញសា ដែលអត្តពលិកជាង ១ម៉ឺននាក់មកពី ២០៨ប្រទេសដែលជាសមាជិករបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC៕