អូឡាំពិក៖ ដោយទទួលបានការណែនាំពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣ (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការបានលើកឡើងថា នឹងដកស្រង់បទពិសោធន៍ការប្រកួតនៅតូក្យូនេះ យកចំនុចល្អៗទៅរៀបចំការប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា។
មកដល់ពេលនេះកម្ពុជាបានត្រៀមលក្ខណៈយ៉ាងល្អ សម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ ហើយជាក់ស្ដែងថ្មីៗនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជំរុញឲ្យគណៈកម្មការជំនាញនានា បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួន ធ្វើយ៉ាងណាឲ្យដំណើរការនៃការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ។ តាមការគ្រោងទុកស៊ីហ្គេម ២០២៣ នឹងដំណើរការប្រកួតពីថ្ងៃទី០៥ ខែឧសភាដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកនឹងមានការប្រកួតអាស៊ានប៉ារ៉ាហ្គេម៕