(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចអនុញ្ញាតឲ្យ VOA ចាក់ផ្សាយកម្មវិធីព័ត៌មាន តាមវិទ្យុ 103.50 MHz ឡើងវិញ។ នេះបើយោងតាមលិខិតរបស់លោករដ្ឋមន្ត្រី ផ្ញើជូននាយិកាប្រតិបត្តិមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ៕