ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

CAMSOC នឹង​រៀបចំ​ការប្រកួត​រចនា​ភ្លើង​គប់ និង​មេដាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នា​ខែក្រោយ​​

CAMSOC នឹង​រៀបចំ​ការប្រកួត​រចនា​ភ្លើង​គប់ និង​មេដាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នា​ខែក្រោយ​​

ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹង​រៀបចំ​ការប្រកួត​រចនា ឬ​ឌី​ហ្សា​ញ​ភ្លើង​គប់ និង​មេដាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នា​ខែក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC កាលពី​ថ្មីៗ។​

ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​មហាជន យុវជន​-​យុវនារីដែល​មាន​សមត្ថភាព និង​ទេព​កោសល្យ​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ តាមរយៈ​ការ​រចនា​នូវ​ភ្លើង​គប់ និង​មេដាយ ដែល​​ជា​សមិទ្ធផល​ប្រវត្តិសាស្ដ្រ​មួយ សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ចំពោះ​ការប្រកួត​នឹងធ្វើ​ឡើង​ដោយ​បើកទូលាយ ដូច​ការប្រឡងប្រជែង​ការ​រចនា​ស្លាក​សញ្ញា (Logo) និង​និមិត្តសញ្ញា (Mascot) ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កាល​ពី​ពេល​កន្លងទៅ​ដែរ ហើយ​សម្រាប់​អ្នក​ទទួល​បាន​ជ័យ​លាភីនឹង​ទទួល​បាន​រង្វាន់ និង​អត្ថប្រយោជន៍​ជាច្រើន​ពី​គណៈកម្មាធិការ​ជាតិ CAMSOC ទៀតផង។ នេះ​បើ​តាម​ការ​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​ ​គួរ​ដឹង​ថា CAMSOC ធ្លាប់​រៀបចំ​ការប្រកួត​ប្រជែង​ជា​សាធារណៈ ​នូវ​ការ​រចនា​ស្លាក​សញ្ញា និង​និមិត្តសញ្ញា​ម្ដង​រួចមកហើយ ដោយ​ម្ចាស់​ជ័យលាភីត្រូវបាន​ប្រកាស និង​ប្រគល់​ប្រាក់រង្វាន់​ក្នុង​ពិធី​រាប់​ថយក្រោយ ១,០០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្រោម​​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ចំពោះ​បេក្ខជន​ជ័យលាភី​ទាំងពីរ​រូបគឺមាន​លោក នាង វិសាល ដែលជា​ម្ចាស់​ជ័យលាភី​ស្លាក​សញ្ញា (Logo) និង​ម្ចាស់​ជ័យលាភី​និមិត្តសញ្ញា (Mascot) បាន​ទៅលើ​កញ្ញា លី គឹម​អាន​។ បេក្ខជន​ជ័យ​លាភី​ទាំង ២រូប​បាន​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ២០​លាន​រៀល ហើយ​ទទួល​បាន​សិទ្ធិ​ជា​អគ្គរដ្ឋទូត​សុ​ឆន្ទៈ “Good Will Games Ambassador” SEA Games 2023, ទទួលបាន​សិទ្ធិ​ទស្សនាការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា និង​ពិធី​បើក​-​បិទ SEA Games 2023 ព្រមទាំង​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​មរតក SEA Games Legacy ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |