ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ជប៉ុន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​​ AstraZeneca ចំនួន ១​លាន​ដូស​ដល់​កម្ពុជា​

ជប៉ុន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​​ AstraZeneca ចំនួន ១​លាន​ដូស​ដល់​កម្ពុជា​

ភ្នំពេញ៖ អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ១​លាន​ដូស​មក​ដល់​កម្ពុជា​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវីដ-១៩​នា​ពេល​បច្ចុប្បន្ន។

អគ្គរាជ​ទូត​ជប៉ុន​រូប​នេះ បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​ជប៉ុនសម្រេច​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា​នេះ គឺ​ជា​វ៉ាក់សាំង AstraZeneca ដែល​នឹង​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​ការ​បែង​ចែក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភព​លោក។

លោក មិកាមិ ម៉ាស៊ីហ៊ីរ៉ូ និយាយនៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ជំនួយ​នេះ​នឹង​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ក៏​ដូចជា​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា»។

ស្ថានទូត​ជប៉ុន​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​បាន​ផ្ដល់​ជំនួយ​ផ្សេងៗមាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ​មក​ដល់​កម្ពុជា​រួច​ហើយ ដូចជាការ​បរិក្ខា​ពេទ្យ ការ​កែលម្អ​មន្ទីរ​ពេទ្យ ការ​គាំ​ទ្រ​ដល់​គម្រោង​របស់​អង្គការ​នានា​សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​តាម​ព្រំដែន និង​បរិក្ខា​សម្រាប់​ដឹក​ជញ្ជូន និង​រក្សា​ទុក​វ៉ាក់សាំង។

ស្ថានទូត​ជប៉ុន បាន​ឱ្យ​ដឹង​ទៀត​ថា ជប៉ុន​ក៏​បាន​ផ្ដល់​កម្ចី​ទំហំ ២២៧​លាន​ដុល្លារ​ដល់​កម្ពុជា​ផង​ដែរ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយសារ​កូវីដ-១៩ និង​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |