ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ផ្ទះបណ្តែតទឹក និងបែត្រីនៅតាមដងទន្លេរាជធានី នៅសល់ជាង១០ផ្ទះនិងបែទៀតមិនទាន់រុះរើ

ផ្ទះបណ្តែតទឹក និងបែត្រីនៅតាមដងទន្លេរាជធានី នៅសល់ជាង១០ផ្ទះនិងបែទៀតមិនទាន់រុះរើ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សំណង់មិនរៀបរយ​ដែលនៅលើទូក ផ្ទះ​បណ្តែត​ទឹក និងបែចិញ្ចឹមត្រី ដែលភាគច្រើនជារបស់ជនជាតិវៀតណាមនោះ គឺនៅសល់​តែ​ចំនួន​១៣ផ្ទះ និងបែទៀតទេ នឹងត្រូវរុះរើអស់មួយភាគរយហើយ ក្នុងចំណោម​ជាង១៧០០ខ្នង និងបែ ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់​ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មកទល់​ពេលនេះ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការគ្នា​ជាមួយកង​កម្លាំង​នគរបាល​មូលដ្ឋាន ក៏ដូចជាកងកម្លាំងឯកភាពរាជធានីភ្នំពេញ បានចុះជួយរុះរើម្ចាស់​សំណង់​មិនរៀបរយ ដែលរស់នៅលើទូក ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីតាមដងទន្លេរាជធានីភ្នំពេញ​បាន​ស្ទើមួយរយភាគរយហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ ដោយទុកលទ្ធភាពឲ្យពួកគេ​ប្រមូលផល​ត្រីរួចរាល់សិន។

បើតាមមន្រ្តីនៃសាលារាជធានីភ្នំពេញ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់​ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ផ្ទះបណ្តែតទឹក សំណង់មិន​រៀបរយ និងបែចិញ្ចឹមត្រី គឺបានចំនួនជាង៩០ភាគរយហើយ ដែលត្រូវបាន​កងកម្លាំងឯកភាពរាជ​ធានី​ភ្នំពេញធ្វើការរុះរើ និងជម្លៀសចេញ ខណៈនៅសល់ប៉ុន្មានទៀតនោះ​នឹងត្រូវរុះរើបន្តទៀត​ឲ្យអស់ពីផ្ទៃទឹកទន្លេស្របទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ។

លោក មាន ចាន់យ៉ាដា អភិបាលរងនៃសាលារាជធានីភ្នំពេញ បានអះអាងថា ការអនុវត្តនូវវិធានការ​ជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ​នៅលើផ្ទៃទឹកតាមដងទន្លេនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរ​មានវិធាន​ការ​ចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រ​ពីមហាជន​យ៉ាង​ពេញ​ទំហឹង។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែប​អាណាធិបតេយ្យ​នេះ បានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេស​ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់​ពាសវាល​ពាសកាល​ក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់​សោភ័ណភាព​រាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកមិនស្អាតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |