ដូមីនិក៖ អាជ្ញាធរនៅសាធារណរដ្ឋដូមីនិក បានពង្រឹងវិធានការសន្តិសុខនៅច្រកព្រំដែន Mal Paso ជាមួយប្រទេសហៃទីកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីហៃទី លោក Jovenel Moïse ត្រូវបានគេធ្វើឃាតនៅក្នុងលំនៅដ្ឋានរបស់លោក។
ក្រុមយុទ្ធសាស្ត្រយោធាមួយក្រុមត្រូវបានគេមើលឃើញថា កំពុងពិនិត្យឧបករណ៍ ខណៈ ឧទ្ធម្ភាគចក្រមួយគ្រឿងបានត្រៀមជម្លៀសចេញស្ថានទូតដូមីនិកនៅរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទី។ អាជ្ញាធរសាធារណៈរដ្ឋដូមីនិក បានបញ្ជាឱ្យបិទព្រំដែនជាមួយប្រទេសហៃទី និងពង្រឹងការល្បាតក្នុងករណីមានការគំរាមកំហែងផ្នែកសន្តិសុខ ឬប្រជាជនហៃទីមួយចំនួនកំពុងស្វែងរកការឆ្លងកាត់ព្រំដែន៕