(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,០៩៣,១៥៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៧,៧៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,២៨៤,០៨៤នាក់ (ស្លាប់ ៦០,៥៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៣៦,៣៦៩នាក់ (ស្លាប់ ២៥,១៤៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៧៨,៦៥២នាក់ (ស្លាប់ ៥,៤៩៧នាក់)
* ថៃ ឆ្លងចំនួន ២៨៩,២៣៣នាក់ (ស្លាប់ ២,២៧៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦៥,៤០៥នាក់ (ស្លាប់ ៣,៤១៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦១៧នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៤,២៩១នាក់ (ស្លាប់ ៧២០នាក់)
* វៀតណាម ឆ្លងចំនួន ២០,២៦១នាក់ (ស្លាប់ ៨៦នាក់)
* ទ្បាវ ឆ្លងចំនួន ២,២៤៤នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦២នាក់ (ស្លាប់ ៣នាក់)៕