ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

Manchester United ឈាន​ដល់​កិច្ចព្រមព្រៀង ៧៣លាន​ផោន​ជាមួយ Dortmund នាំយក Jadon Sancho

Manchester United ឈាន​ដល់​កិច្ចព្រមព្រៀង ៧៣លាន​ផោន​ជាមួយ Dortmund នាំយក Jadon Sancho

បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ជាមួយ​ក្លិប​អាល្លឺម៉ង់ Borussia Dortmund ក្នុង​ការផ្ទេរ​ខ្សែបំរើ​ប្រយុទ្ធ​អង់គ្លេស Jadon Sancho តំលៃ ៧៣លាន​ផោន​។

កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ដឹងថា​ នឹង​ចុះហត្ថលេខា​រយៈពេល ៥ឆ្នាំ​នៅ Old Trafford បូក​ជាមួយ​ជំរើស​បន្ត​ដល់​ឆ្នាំ​ទី ៦​។ តំលៃ​នៃ​ការផ្ទេរ ៧៣លាន​ផោន​នេះ​នឹង​ធ្វើឱ្យ Jadon Sancho ជា​កីឡាករ​អង់គ្លេស​ទី​២ ​ដែលមាន​តំលៃ​ផ្ទេរ​ខ្ពស់បំផុត​បន្ទាប់ពី Harry Maguire ដែល​ផ្ទេរ​ពី Leicester City កាលពី​ឆ្នាំ២០១៩ ក្នុង​តំលៃ ៨០លាន​ផោន​។ ​Jadon Sancho ស៊ុត​បញ្ចូល​ទី​បាន ៥០គ្រាប់ ៥៧គ្រាប់​បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ១៣៧ប្រកួត​ឱ្យ Borussia Dortmund និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី២ គ្រាប់​ឱ្យ Dortmund លើក​ពាន German Cup រដូវ​កាល​មុន​យកឈ្នះ Leipzig ៤-១​។

​​ជាមួយ​ក្រុម​ជំរើសជាតិ​អង់គ្លេស Jadon Sancho បង្ហាញខ្លួន​បាន ២០លើក​តាំងពី​ត្រូវបាន​កោះហៅ​ដំបូង​នៅ​ឆ្នាំ២០១៨ រកបាន ៣គ្រាប់​តែ​នៅ Euro ២០២០ បច្ចុប្បន្ន Sancho មិនដែល​ជាប់​ជំរើស​ដំបូង​នៅឡើយ​ ក្រោម​ការដឹកនាំ​របស់លោក Gareth Southgate ដែល​អង់គ្លេស​ទើបតែ​យកឈ្នះ​អាល្លឺម៉ង់​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |