ខណ្ឌមានជ័យ៖ ហ្គេមបាញ់ត្រីនៅជាន់ទី៣ហ្នឹងក្រោមដីកំពុងបើកដំណើរការយ៉ាងរលូនបើទោះបីអ្នកយកព័ត៌មានរាយការណ៍ទៅលោក ម៉ៅ សាមឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ១ក៍ដោយ។
យោងតាមប្រភពបានឱ្យដឹងថាម្ចាស់ទីតាំងហ្គេមបាញ់ត្រីគឺជាមនុស្សមានអំណាចទើបអាចបើកដំណើរការយ៉ាងរលូនដោយមិនខ្វល់ពីអជ្ញាធរខណ្ឌមានជ័យ ហើយទីតាំងនេះសម្បូរទៅដោយក្មេងគេចសាលាមិនចូលរៀនទៅសម្ងំខ្លួនពួនលេងល្បែងយ៉ាងសប្បាយ។
ក្មេងៗដែលចូលទៅលេងហ្គេមបាញ់ត្រីនៅផ្សារស្ទឹងមានជ័យថ្មីភាគច្រើនបានលុយពីធ្វើសកម្មភាពលួចឆក់តាមដងវិថីដែលមហាជនកំពុងតែភ័យខ្លាចដោយពួកសង្គមងងឹត។
មហាជនស្នើសំលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការដ្ឋានននគរបាលខណ្ឌមានជ័យ មេត្តាជួយមានវិធានការទប់ស្កាត់ទីតាំងហ្គេមបាញ់ត្រីខាងលើនេះផង។អត្ថបទ នាយភ្លុក
ចេញផ្សាយថ្ងៃទី១៥ឧសភាឆ្នាំ២០២០