ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

WHO ព្រមានថា វីរុសកូរ៉ូណាប្រហែលជាមិនអាច រលាយបាត់ឡើយ ទោះបីមានវ៉ាក់សាំងក៏ដោយ ដូច្នេះពិភពលោកត្រូវតែរួមគ្នា ដើម្បីគ្រប់គ្រងវា

WHO ព្រមានថា វីរុសកូរ៉ូណាប្រហែលជាមិនអាច រលាយបាត់ឡើយ ទោះបីមានវ៉ាក់សាំងក៏ដោយ ដូច្នេះពិភពលោកត្រូវតែរួមគ្នា ដើម្បីគ្រប់គ្រងវា

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូរ៉ូណាថ្មីបង្កជាជំងឺរលាកផ្លូវដង្ហើម COVID-19 នឹងមិនរលាយបាត់នោះទេ ហើយបើទោះជាមានវ៉ាក់សាំងក៏ដោយ ក៏ពិភពលោកនៅតែចាំបាច់ ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគ្រប់គ្រងវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

នាយកផ្នែកសង្រ្គោះបន្ទាន់អង្គការ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) បានធ្វើការព្រមានដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធសប្ដាហ៍នេះពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ស្ថិតក្នុងឱកាសនោះ លោក Mike បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាសំខាន់ណាស់ ដែលត្រូវលើកយកបញ្ហានេះមកជជែកពិភាក្សា។ វីរុសនេះ (COVID-19) អាចនឹងក្លាយជាវីរុសឆ្លងថ្មីមួយទៀត នៅក្នុងសហគមន៍របស់យើង ហើយវាប្រហែលជាមិនរលាយបាត់នោះទេ… ដូច្នេះដើម្បីគ្រប់គ្រងវីរុសនេះ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា»។ លោកបន្ថែមថា វីរុស HIV មិនបានរលាយបាត់ឡើយ ប៉ុន្តែមនុស្សអាចគ្រប់គ្រងវីរុសនេះបាន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ វ៉ាក់សាំងច្រើនជាង ១០០ ប្រភេទ-ទីតាំង កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ ខណៈមនុស្សជិត ៣០០,០០០នាក់បានស្លាប់ និង ច្រើនជាង ៤.៣លាននាក់បានឆ្លង COVID-19 នៅទូទាំងពិភពលោក៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |