(ថៃ)៖ តារាកំប្លែងថៃល្បីឈ្មោះ លោក Kom ChuanChuen ដែលទស្សនិកជនខ្មែរស្គាល់ថា «Na Kom» នោះ ត្រូវបានរាយការណ៍ថា បានទទួលស្លាប់ក្នុងវ័យ៦៣ឆ្នាំ បន្ទាប់ពីទទួលការវាយលុកធ្ងន់ធ្ងរដោយជំងឺដ៏កាចសាហាវកូវីដ-១៩។ នេះបើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Archyde នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ-១៩ លោក Kom ChuanChuen បានទទួលការព្យាបាលតាំងពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៤ខែមេសា ហើយរូបលោកត្រូវបានរកឃើញថាមានបញ្ហាសួតធ្ងន់ធ្ងរ នៅថ្ងៃទី២០ ខែមេសា ក៏បានបញ្ចូនទៅកន្លែងសង្គ្រោះបន្ទាន់។
យ៉ាណាមិញ នៅថ្ងៃទី៣០ ខែមេសានេះ កូនស្រីរបស់តារាកំប្លែងរូបនេះ មានឈ្មោះថា Ice Na Phacharin ក៏បានបញ្ចេញដំណឹងសោកសៅទៅកាន់អ្នកគាំទ្រថា ឪពុករបស់នាង គឺ Kom ChuanChuen បានស្លាប់ហើយ ជាមួយនឹងពាក្យថា «Ded’s sleeping well»។
ដំណឹងទទួលមរណភាពរបស់តារាកំប្លែងថៃល្បីឈ្មោះ Kom ChuanChuen មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រលោកនៅប្រទេសថៃតក់ស្លុតប៉ុណ្ណោះទេ ងាកមកទស្សនិកជននៅស្រុកខ្មែរក៏បានចូលរួមសោកស្តាយផងដែរ ត្បិតឈុតឆាកសម្តែងកំប្លែងរបស់លោក គឺទទួលបានការគាំទ្រខ្លាំង ជាមួយនឹងការបង្កជាសំណើច ធ្វើឲ្យមហាជនសប្បាយរីករាយ និងមានទស្សនិកជនខ្មែរតាមដានជាច្រើនផងដែរ៕
\